ចំពោះនារីដែលចង់មានផ្ទៃពោះ ត្រូវតែប្រយ័ត្នពីរបបអាហាររបស់ខ្លួន ព្រោះមានតែរបបអាហារដែលល្អទេ ទើបអាចជួយអ្នកឱ្យមានផ្ទៃពោះបាន ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំអ្នកពីអាហារមួយចំនួនដែលល្អចំពោះអ្នក។ តើមានអ្វីខ្លះទៅ?

បាយឆារហរឡាំងតាវ
គ្រឿងផ្សំ ៖ បាយចំនួនមួយចាន ពងមាន់៣គ្រាប់ ស្លឹកខ្ទឹមកន្លះដើម ខ្ទឹមស សណ្តែកហរឡាំងតាវ ប្រេងឆារសណ្តែកដី អំបិល ទឹកស៊ីអ៊ីវបរិមាណល្មម។
របៀបចម្អិន
- ដំបូងអ្នកត្រូវតែគោះពងមាន់ដាក់ចាន រួចដាក់អំបិលចូលបន្តិច ទើបយកវាទៅចៀន រួចចាក់ដាក់ក្នុងចាន។
- បន្ទាប់មកអ្នកត្រូវដាក់ខ្លាញ់ក្នុងខ្ទះ រួចចាក់ខ្ទឹម និងខ្ទឹមសចូលទៅក្នុងខ្ទះនោះ រួចទើបចាក់បាយចូលទៅឆារ ដោយប្រើភ្លើងមិនធំពេក ហើយក៏មិនតូចពេកដើម្បីឆារ ឆារដល់បាយមានលក្ខណៈគ្រាប់ៗទើបចាក់ពងមាន់ចូល ហើយដាក់អំបិលបន្តិច អ្នកក៏អាចដាក់ទឹកស៊ីអ៊ីវបន្តិចក៏បានដែរ។
- អ្នកក៏អាចដាក់ទឹកប៉េងប៉ោះបានដែរ ម្យ៉ាងទៀតបើអ្នកចង់ឱ្យមានពណ៌ស្អាត អ្នកអាចដាក់សណ្តែកហរឡាំតាវ ពោត ឬការ៉ុតក៏បានដែរ វាមិនត្រឹមតែធ្វើឱ្យមានពណ៌ស្អាត ថែមទាំងអាចធ្វើឱ្យអ្នកស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទៀតផង៕