យើងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែដឹងពីអត្ថប្រយោជន៍របស់ចេករួចមកហើយ វាពិតជាមានសារៈសំខាន់សម្រាប់សុខភាពអ្នករាល់គ្នាណាស់នៅពេលដែលអ្នកបរិភោគត្រូវ ប៉ុន្តែបើអ្នកបរិភោគខុស វានឹងអាចបំផ្លាញបាន។ ដូចនេះតើចេកមិនអាចបរិភោគជាមួយអ្វីខ្លះ?

ទឹកដោះគោ
អ្នកមិនត្រូវបរិភោគចេកជាមួយទឹកដោះគោនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកពុលបានក្រោយពេលដែលអ្នកពិសាររួច។
ទឹកដោះគោជូរ
អ្នកមិនត្រូវបរិភោគចេកជាមួយទឹកដោះគោជូរនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកមានជំងឺមហារីកបានក្រោយពេលដែលអ្នកពិសារវារួច ដោយមិនដឹងខ្លួន។
ដំឡូងបារាំង
អ្នកមិនត្រូវទទួលទានចេកជាមួយដំឡូងបារាំងនោះទេ វាអាចធ្វើឱ្យអ្នកកើតស្នាមអ៊ុចខ្មៅលើមុខទាំងមនុស្សចាស់ និងក្មេង។
ត្រាវ
ត្រាវក៏មិនអាចបរិភោគជាមួយចេកបានដែរ ព្រោះវាអាចធ្វើឱ្យពោះអ្នកហើមបានក្រោយពេលដែលអ្នកបរិភោគទាំងពីរមុខនេះចូលគ្នា។
សាច់គោ
នៅពេលដែលអ្នកបរិភោគចេក អ្នកមិនត្រូវបរិភោគសាច់គោនោះទេ ព្រោះវាអាចធ្វើឱ្យក្រពះអ្នកឈឺបាន។
ដំឡូងផ្អែម
ក្រោយពេលដែលពិសារចេករួច អ្នកមិនត្រូវបរិភោគដំឡូងផ្អែមនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលខ្លួនបាន។
អ្នកដែលមានជំងឺក្រលៀន
នៅក្នុងចេកមានសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកដែលមានជំងឺក្រលៀនកាន់តែធ្ងន់ធ្ងរក្រោយពេលដែលបរិភោគច្រើន៕