​អ្នកជំងឺ​ដែល​មាន​អា​ការៈវិល​មុខ​អាច​នឹង​មាន​អារម្មណ៍​មួយ​មិន​ធម្មតា​ដែល​អាច​ឱ្យ​ពួកគេ​យល់ថា​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​កំពុងតែ​វិលខ្ញាល់ ឬ​ធ្វើ​ចលនា​។ ហេតុដូច្នេះ​ហើយ អ្នកជំងឺ​នឹង​បាត់បង់​តុល្យភាព​រាងកាយ ឬ​មាន​អារម្មណ៍​ចង្អោរ​ភ្លាមៗ​។

ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​គ្រប់គ្រង​ការវិល​មុខ​ងាយៗ​ដែល​មនុស្ស​គ្រប់គ្នា​អាចធ្វើ​បាន​៖


​ព្យាយាម​បន្ធូរ​រាងកាយ និង​ប្រាកដថា​អ្នក​បាន​គេង​គ្រប់គ្រាន់​ហើយ ព្រោះ​ការ​គេង​មិន​គ្រប់គ្រាន់​អាច  បណ្តាល​ឱ្យ​វិលមុខ និង​ចង្អោរ​ភ្លាមៗ​បាន​។

​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដែល​មាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់គ្រាន់

ញ៉ាំ​ទឹក​ផ្លែឈើ និង​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​

​ចៀសវាង​ការធ្វើ​ចលនា​គ្រប់យ៉ាង​ព្រោះ​វា​នឹង​នាំអោយ​មាន​អតុល្យភាព​ដល់​រាងកាយ​ខណៈពេល​កំពុង​ងើប​ពី​គ្រែ​។​
 

​ញ៉ាំ​ផ្លែ​ស្ត្របឺ​រីទំ និង​លាយ​វា​ជា​មួយ​យ៉ា​អួ

​ញ៉ាំ​ខ្ញី​ឆៅ​មួយ​ដុំ និង​លាយ​វា​ទៅ​ក្នុង​តែ ឬ​ទំពារ​វា​ទាំង​ឆៅ​តែម្តង ព្រោះ​វា​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​កាត់បន្ថយ​ការឈឺ​ក្បាល និង​ចង្អោ​បាន​។​

​ផ្លែ​អាល់​ម៉ុន​គឺជា​គ្រាប់​ធញ្ញជាតិដ៏​មានជីវជា​តិ​បំផុត​។ អ្នក​អាច​កិន​ផ្លែ​នេះ​មួយ​ចំនួន​ហើយ​លាយ​ជាមួយនឹង​ទឹកដោះគោក្តៅៗ​មួយ​កែវ ហើយ​ញ៉ាំ​វា​ទៅ​។ វា​នឹង​ជួយ​ឱ្យ​មាន​កម្លាំង និង​សុខភាព​ល្អ ព្រមទាំង​បន្ថយ​រោគសញ្ញា​នៃ​ការវិល​មុខ​ទៀត​។


​ដំបូង​ឡើយ ការវិល​មុខ​ចាប់ផ្តើម​ជាមួយនឹង​ការ​ចង្អោ​រ និង​ឈឺក្បាល​។ កាលណា​មាន​រោគសញ្ញា​ពេលណា អ្នក​គួរតែ​លាយ​អំបិល​បន្តិច ម្រេច​ខ្មៅ និង​ទឹក​ក្រូចឆ្មា​លាយ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ ហើយ​ញ៉ាំ​វា​ដើម្បី​បង្ការ​ការវិល​មុខ​ខ្លាំង​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង