ខាងក្រោមនេះ Health.com.kh នឹងបង្ហាញអ្នកពីបន្លែ និងផ្លែឈើដែលជំនួយដល់រាងកាយអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើអ្នកប្រើខួរក្បាលគិតច្រើនពេក អ្នកគួរបរិភោគផ្លែចេក វាជួយបំប៉នខួរក្បាលអ្នក។
- ប្រសិនបើអ្នកប្រើភ្នែកច្រើនពេកដូចជាមើលកុំព្យូទ័រយូរឬមើលឯកសារយូរ អ្នកអាចជ្រើសរើសបរិភោគល្ហុង ព្រោះវាជំនួយដល់ភ្នែកអ្នកខ្លាំងណាស់ ធ្វើឲ្យភ្នែកអ្នកមិនងាយខូចឡើយ។
- បើធ្មេញអ្នកចេញឈាម អ្នកគួរតែពិសារផ្លែគីវីដើម្បីបំបាត់អាការ:នេះ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ខ្លាំង។
- ប្រសិនបើអ្នកមានជំងឺបេះដូង អ្នកគួរជ្រើសរើសក្រូចថ្លុងមកពិសារ ព្រោះវាអាចការពារបេះដូងអ្នកឲ្យមានសុខភាពល្អបាន។
- អ្នកដែលជក់បារីច្រើន អាចពិសារផ្លែទំពាំងបាយជូរបានដើម្បីជំនួយដល់សួត ទើបសួតអ្នកមិនងាយខូចព្រោះផ្សែងពុលបារី។
- ការពារស្នាមជ្រួញលើមុខ ផ្លែឈើដែលល្អបំផុតគឺផ្លែស្វាយ។ ដូចនេះ អ្នកអាចញ៉ាំជាញឹកញាប់ ដើម្បីសម្រស់របស់អ្នក។
- បើអ្នករាករូស អាចពិសារផ្លែប៉ោមបាន ព្រោះវានឹងធ្វើឲ្យសុខភាពអ្នកល្អឡើងវិញ។
- ឈឺក្រពះ ផ្លែល្ហុងគឺមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាល។ ដូចនេះបើអ្នកមានអាការ:ដូចខាងលើ អ្នកគួរតែជ្រើសរើសបន្លែនិងផ្លែឈើទាំងនេះមកបរិភោគដើម្បីទទួលបានសុខភាពល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855