ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីលាភដែលឆ្នាំទាំងឡាយខាងលើអាចទទួលបានក្នុង៥ថ្ងៃខាងមុខ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំឆ្លូវ
ក្នុងរយៈពេលខាងមុខនេះ មិនថាអ្នកដើរដល់ណាទេ អ្នកសុទ្ធតែអាចជួបនឹងផ្កាយសំណាងទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានផលពីការងារអ្នកទាំងអស់។ ដូចនេះ អ្នកនឹងអាចក្តាប់បានប្រាក់ច្រើនជាមិនខានឡើយ។
ឆ្នាំវក
មុខរបររបស់អ្នកនឹងអាចរីកចម្រើនក្នុងថ្ងៃខាងមុខ ដោយធ្វើឲ្យចំណូលរបស់អ្នកនឹងមិនទាបឡើយ។ ជាពិសេស មិនថាឧបសគ្គអ្វីទេ អ្នកសុទ្ធតែអាចពុះពារបានទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកកាន់តែរឹងមាំក្នុងការដោះស្រាយបញ្ហា។ ដូចនេះ អ្នកនឹងអាចទទួលបានផលកាន់តែច្រើនទៀតជាមិនខាន។
ឆ្នាំជូត
ក្នុងពេលខាងមុខ អ្នកនឹងអាចជួបនឹងប្រាក់ធំ ដោយធ្វើឲ្យអ្នកអាចដើរដល់ផ្លូវលាភផងដែរ។ ជាពិសេស ក្នុងរយៈពេលនេះ អ្នកនឹងអាចរស់នៅបានយ៉ាងមានសុភមង្គល ហើយនឹងមិនមានទុក្ខកង្វល់ដែលទាក់ទងនឹងទ្រព្យនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)