​តើ​អ្នក​កំពុងតែ​មាន​ផ្ទៃពោះ​មែន​ទេ​? បើ​អីចឹង​មែន អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន​បន្ថែម​ជាមួយនឹង​អ្វី​ដែល​អ្នក​ញ៉ាំ​នឹង​ផឹក​ហើយ​។ របស់​ទាំងឡាយណា​ដែល​ឆ្លងកាត់​បំពង់ក​អ្នក វា​មិន​ត្រឹមតែ​មាន​ឥទ្ធិពល​លើ​ការលូតលាស់​របស់​កូន​ទេ តែ​ក៏​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​អ្នក​ផ្ទាល់​ដែរ​។

​មែន​ហើយ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ឧស្ម័ន និង​គ្រឿង​ស្រវឹង​។ ដូច្នេះ​មិន​ត្រូវ​រញ៉ាំរញ៉ូវ​ឡើយ​ព្រោះ​អ្នក​នៅ​តែ​មាន​ជម្រើស​ច្រើន​ដើម្បី​ធ្វើឱ្យ​ខ្លួន​ឯង​ស្រស់​ស្រាយ ប៉ុន្តែ​វា​ក៏​ល្អ​ចំពោះ​សេចក្តីសុខ​កូន​ក្នុង​ផ្ទៃ​ដែរ​។ ការផឹក​ភេសជ្ជៈ​ខាងក្រោម​នេះ​នៅពេល​ស្រេកទឹក វា​នឹង​ជួយ​ចិញ្ចឹម​ដល់​រាងកាយ និង​បង្ការ​ផលវិបាក​នានា​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន​។​
 

ទឹក​
អ្នក​គួរតែ​ញ៉ាំ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​មិន​ខ្វល់​ថា​អ្នក​ចង់​ឬ​មិន​ចង់​ឡើយ​។ ការ​ញ៉ាំ​ទឹក ៨ ទៅ​១២​កែវ​ក្នុង​មួយ​ថ្ងៃ​ជា​រៀងរាល់ថ្ងៃ​នឹង​បង្កើន​ចំនួន​ឈាម និង​ច្រោះ​ជាតិពុល​ក្នុង​រាងកាយ​បាន​។ ជាមួយគ្នានេះដែរ ទឹក​ច្រើន​អាច​ជួយ​លុបបំបាត់​អាការៈ​ទល់លាមក ដែល​ជា​បញ្ហា​ចំបង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង​។

ទឹក​បន្លែ​
រឿង​នេះ​គិតៗ​ទៅ​ហាក់បីដូចជា​ទៅ​មិន​រួច​ទេ​ក្នុង​ការចាប់អារម្មណ៍​លើ​ការ​ទទួលទាន​ភេសជ្ជៈ​បែប​ទឹក​បន្លែ​គ្រប់​ពេល​នោះ​។ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែល​ថា​បន្លែ​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ និង​ល្អ​ចំពោះ​បេះដូង និង​ពោះវៀន​។ ចូរ​ញ៉ាំ​ទឹក​បន្លៃ​នេះ​ទៅ​ដើម្បី​បំបាត់អា​ការៈលើ​ស​សម្ពាធ​ឈាម និង​ទល់លាមក​។

ទឹក​ផ្លែឈើ​
ទឹក​ផ្លែឈើ​គ្រប់​ប្រភេទ​សុទ្ធតែ​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដូចជា​អ្នក ហើយក៏​អាច​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន​ដែរ ដោយ​អ្នក​អាច​បញ្ចូល​នូវ​រសជាតិ​ដែល​ខ្លួន​ឯង​ចូលចិត្ត និង​ជាតិ​ស្ករ​។ រាល់​ការ​ញ៉ាំ​ទឹក​ផ្លែឈើ ១០០​ភាគរយ នឹង​ទទួលបាន​វីតាមីន និង​ជាតិ​រ៉ែ​ដែល​អ្នក និង​កូន​ត្រូវការ​។ ចំពោះ​ផ្លែឈើ​ជម្រើស​វិញ​ក៏​អាច​ផ្តល់​ជា​សុខភាព ភាព​ស្រស់ស្រាយ និង​រសជាតិ​ដ៏​ល្អ​ឯក​ផងដែរ​។

ក្រូចឆ្មារ​
ភេសជ្ជៈ​ដែល​មាន​រសជាតិ​ជា​ក្រូចឆ្មារ​ក៏​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។ ក្រៅពី​វីតាមីន​C ដែល​មាន​ក្នុង​ក្រូចឆ្មារ​នោះ ភេសជ្ជៈ​មួយ​នេះ​ក៏​មាន​ជាតិ​ដែ​ក​មួយ​ចំនួន​តូច​ដែរ​។ ជាពិសេស​បើសិនជា​គ្រូពេទ្យ​ចេញ​ជា​ថ្នាំ​បំប៉ន​ជាតិ​ដែក ការ​លេបថ្នាំ​នេះ​ជាមួយ​ទឹក​ក្រូចឆ្មារ​ពិតជា​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​កាន់តែ​ល្អ​។

ទឹកដូង​
ការ​ញ៉ាំ​ទឹកដូង​គឺ​ល្អ​បំផុត​សម្រាប់​ផ្តល់​ជាតិ​ទឹក​ដល់​កោសិកា និង​ផ្គត់ផ្គង់​ជា​អេឡិចត្រូ​លីត្រ​។ ដូច​កាល​ដែល​អ្នក​ធ្លាប់​លឺ ឬ​អាន​គ្រប់​ទីកន្លែង​ហើយ​ថា ទឹកដូង​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ផ្លាស្មា​ឈាមដែរ​។ ហេតុដូច្នេះ​ហើយ វា​នឹង​ជួយ​បង្កើន​ចំនួន​ឈាម ព្រមទាំង​សម្រួល​ដល់​សម្ពាធ​ឈាម​។

ទឹកដោះគោ​ស្រស់​
អ្នក​នៅ​តែ​ត្រូវការ​ជាតិ​ប្រូតេអ៊ីន កាលស្យូម និង​វិតាមីន B12 ខ្ពស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ប្រភព​ដ៏​ល្អ​នៃ​ជីវជាតិ​ទាំងនេះ​គឺ​ទឹកដោះគោ​ស្រស់​តែម្តង​។ ទឹកដោះគោ​ស្រស់​មួយ​កែវ​ក៏​អាច​ផ្តល់​ជា​ជាតិ​សូ​ដ្យូ​ម និង​ម៉ាញ៉េស្យូម​ដែរ​។ បើសិនជា​ការឡើង​ទម្ងន់​ជា​បញ្ហា​របស់​អ្នក​នោះ អ្នក​គួរតែ​ជ្រើសរើស​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​។

តែ​ទឹកកក​
ករណី​ដែល​អ្នក​ឧស្សាហ៍​ចាញ់កូន ការ​ញ៉ាំ​តែ​ទឹកកក​មួយ​កែវ​ពិតជា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​អស្ចារ្យ​។ វា​ក៏​ផ្តល់​ភាព​ស្រស់ស្រាយ​មួយ​ដើម្បី​ឱ្យ​ប្រាកដថា ការ​ទទួលទាន​ទឹក​រាល់ថ្ងៃ​គឺជា​រឿង​ល្អ​។ ទោះបីជា​យ៉ាងនេះក្តី ចាប់តាំងពី​តែ​ទឹកកក​មាន​ជាតិ​កាហ្វេ​អ៊ី​ន​មក អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ  ភេសជ្ជៈ​នេះ​ផង និង​កុំ​ញ៉ាំ​ច្រើនពេក​អី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង