ខាងក្រោមនេះHealth.com.khនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យលុយអ្នកហូរចេញក្រៅបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ការញ៉ាំភេសជ្ជៈមួយថ្ងៃមួយកំប៉ុង នឹងអាចធ្វើឲ្យលុយអ្នកចេញដោយមិនដឹងខ្លួន។ ជាពិសេស ភេសជ្ជៈទាំងនោះក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផងដែរ។ ដូចនេះ អ្នកមិនគួរញ៉ាំរាល់ថ្ងៃឡើយ ទើបមិនអស់លុយច្រើន។
  2. ការចំណាយដោយមិនដឹងទិសដៅ នឹងធ្វើឲ្យលុយអ្នកហូរចេញក្រៅរាល់ថ្ងៃ។ ដូចនេះ អ្នកគួរតែមានគម្រោងក្នុងការចាយ ទើបអាចសន្សំលុយបានខ្លះ។
  3. នៅពេលដែលអ្នកមិនចេះគ្រប់គ្រងប្រាក់ ទោះប្រាក់ខែអ្នកច្រើនប៉ុណ្ណា ក៏មិនគ្រាន់ចាយដែរ។ ដូចនេះ អ្នកគួរតែចេះបែងចែកប្រាក់របស់អ្នកឲ្យបានល្អ ទើបមានលុយសល់ខ្លះ។
  4. នៅពេលដែលអ្នកមិនអានសៀវភៅដែលទាក់ទងនឹងការគ្រប់គ្រងប្រាក់ អ្នកនឹងមិនដឹងពីល្បិចឡើយ។ ដូចនេះ អ្នកគួរតែទិញមកអាន ទើបអ្នកអាចចាត់ចែងប្រាក់អ្នកបានល្អ។
  5. ការចំណាយទៅលើរបស់ដែលបញ្ចុះតម្លៃ ក៏អាចធ្វើឲ្យទ្រព្យអ្នកហូរចេញដោយមិនដឹងខ្លួនដែរ។ ដូចនេះ អ្នកមិនគួរងាយឲ្យការបញ្ចុះតម្លៃទាំងនោះមកពង្វក់អ្នកបានឡើយ។
  6. បើអ្នកទៅទិញឥវ៉ាន់ក្នុងផ្សារទំនើប អ្នកគួរតែដឹងពីគោលដៅរបស់អ្នក។ ក្រោយពេលដែលទៅដល់ អ្នកគួរតែតម្រង់ទៅកន្លែងនោះ ទើបមិនធ្វើឲ្យអ្នកចំណាយទៅលើរបស់ផ្សេងទៀត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង