Join with Health.com.kh on Telegram

​ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​ដែល​សំខាន់បំផុត ព្រោះ​អ្នក​ត្រូវតែ​ប្រុងប្រយត្ន័​គ្រប់រឿង​នៅពេល​ដែល​អ្នក​មាន​ផ្ទៃ​ពោះ បើ​អ្នក​មិន​ប្រយត្ន័​ទេ​វា​ងាយ​នឹង​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​អ្នក​ខ្លាំងណាស់ ហើយ​អ្វី​ដែល​អ្នក​គួរតែ​ប្រុងប្រយត្ន័​បំផុត​គឺ​ចំណីអាហារ​។​ 

តើ​មាន​ចំណីអាហារ​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​បរិភោគ​នៅ​ដំណាក់កាល​មាន​ផ្ទៃពោះ​?

  1. ​អ្នក​មិន​ត្រូវ​បរិភោគ​ត្រចៀកកណ្តុរ​ដែល​ស្រស់​នោះទេ ព្រោះ​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច ហើយ​អ្នក​ប៉ះ​នឹង​កម្តៅថ្ងៃ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នកហើម​បំពង់ក ថែមទាំង​ពិបាក​ដកដង្ហើម​ទៀតផង​។​
  2. ​អ្នក​មិន​ត្រូវ​បរិភោគ​ពពួក​សណ្តែក​ដែល​ស្រស់​នោះទេ ព្រោះ​នៅពេល​ដែល​អ្នក​ចម្អិន​មិន​ឆ្អិន ឬ​អ្នក​បរិភោគ​ដោយ​ឆៅ នោះ​វា​អាច​ធ្វើឲ្យ​អ្នក​ពុលបាន​។​
  3. ​អ្នក​មិន​អាច​បរិភោគ​ដំឡូង​មី​ទេ ព្រោះ​នៅលើ​ស្លឹក ឬ​ស និង​ដើម​វា​សុទ្ធតែ​មាន​ជាតិពុល បើ​អ្នក​យក​វា​ទៅ​ធ្វើ​ជា​ម្ហូប ហើយ​ពិសារ នោះ​អ្នកនឹង​អាច​ពុល​បាន ធ្វើឲ្យ​ខ្លួន​អ្នកស្ពឹ​ក​ទៀតផង​។​
  4. ​អ្នក​មិន​ត្រូវ​បរិភោគ​ប៉េងប៉ោះ​ដែល​មិន​ទាន់​ទុំ​នោះទេ ព្រោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ដូចនេះ​បើ​អ្នក​ចង់​បរិភោគ អ្នក​គួរតែ​រើស​អា​ទុំ ហើយ​យក​ទៅ​ចម្អិន​ឲ្យ​ឆ្អិន​ទើប​បរិភោគ​។​
  5. ​នៅពេល​ដែល​អ្នក​ចម្អិន​ផ្កា​ខៃ​ណា​ពណ៌​លឿង អ្នក​ត្រូវ​ស្ងោរ​វាឲ្យ​ឆ្អិន​ជាមុនសិន បន្ទាប់មក​យក​វា​ទៅ​ស្រុះទឹកក្តៅ​ម្តងទៀត ទើប​យក​វា​ទៅ​ចម្អិន ព្រោះ​បើ​អ្នក​មិន​ធ្វើ​តាម​វិធី​នេះ វា​នឹង​ធ្វើឲ្យ​ក្រពះ​អ្នក​មិន​ស្រួល ហើយ​មាត់​អ្នក​នឹង​មាន​អាការៈ​ស្ងួត​ទៀតផង​។​
  6. ​ខ្ញី​ដែល​ជិត​ខូច​ក៏​អ្នក​មិន​ត្រូវ​បរិភោគ​ដែរ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នកពុល​ក្រោយពេល​ដែល​ពិសារ​រួច​។​
  7. ​អ្នក​មិន​អាច​ផឹកទឹក​សណ្តែក​ស្រស់​ដែល​មិន​ទាន់​ដាំ​ឲ្យ​ឆ្អិន​បានទេ​នៅពេលដែល​មាន​ផ្ទៃពោះ ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​អ្នក​ពុលបា​នក្រោយពេល​ដែល​ផឹក​រួច​៕