នៅពេលអ្នកមានកូន អ្នកអាចមានអារម្មណ៍ថា រំភើប ហើយក៏អាចមានបញ្ហា ប្រឈមនឹងភាពតានតឹង យ៉ាងខ្លាំងផងដែរ។
ដើម្បីដោះស្រាយ នូវបញ្ហានៃភាពតានតឹងនេះ អ្នកត្រូវ ៖
• សម្រាកនៅពេលដែលអ្នក អាចធ្វើបាន ៖ អ្នកត្រូវព្យាយាមគេង នៅក្នុងអំឡុងពេល ដែលទារកគេងលក់។ ប្រសិនបើ អ្នកកំពុងបំបៅដោះកូន អ្នកត្រូវដាក់គ្រែរបស់ទារក ឱ្យនៅជាប់នឹងគ្រែរបស់អ្នក ដើម្បីឱ្យមានភាពងាយស្រួល ក្នុងការបំបៅដោះកូន នៅពេលយប់។ អ្នកក៏អាចឱ្យប្តី ជួយលើកទារកយកមកបំបៅ និងដាក់ឱ្យគេងវិញ។ ប្រសិនបើ អ្នកបំបៅដោះកូន ដោយទឹកដោះ អ្នកត្រូវឱ្យប្ដីជួយឆុង និងបំបៅទឹកដោះគោដល់ទារក។
• បរិភោគអាហារ ដែលមានតុល្យភាព ឱ្យបានទៀងទាត់ ដើម្បីរក្សាកម្រិតថាមពល ដូចជា កាបូអ៊ីដ្រាត ដែលមាននៅក្នុង នំបុ័ង និងបាយអង្ករសំរូប ព្រមទាំងអាហារ ដែលមានជាតិខ្លាញ់ដែលមាននៅក្នុង ប័រ អាហារស្រាប់ ឈីសរឹង ផ្លែប័រ និងប្រេងអូលីវ។ ហើយអ្នកក៏ត្រូវបរិភោគអាហារ ដែលសម្បូរទៅដោយប្រូតេអ៊ីន ដូចជា សាច់គ្មានខ្លាញ់ សាច់មាន់ ត្រី ស៊ុត សណ្តែក។ អ្នកក៏ត្រូវទទួលទានបន្លែ និងផ្លែឈើ ដើម្បីឱ្យប្រព័ន្ធភាពស៊ាំ មានដំណើរការល្អ និងជួយអ្នកមានអារម្មណ៍ប្រសើរជាងមុន និងជួយការពារ ការទល់លាមកផងដែរ ។
• ការប្រើប្រាស់បច្ចេកទេស សម្រាកលំហែ នៅមុនពេលសម្រាល ឬការហាត់យូហ្គា ដើម្បីរក្សាភាពរឹងមាំ នៃសាច់ដុំផងដែរ។
• ការធ្វើលំហាត់ប្រាណ សម្រាប់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត ដូចជា ការធ្វើលំហាត់ប្រាណសាច់ដុំពោះ និងអាងត្រគាក ដូចជា ការដើរក្នុងរយៈពេលខ្លីជាដើម។
• ការចែករំលែក នូវអារម្មណ៍តានតឹង ជាមួយប្តី ក្រុមគ្រួសារ ឬមិត្តភក្តិ៕