​អ្នក​ក៏​ប្រហែល​ជា​ធ្លាប់​ដឹង​មក​ហើយ​ពី​ស្ត្រី ដែល​ពួកគេ​តែងតែ ចូលចិត្ត​រអ៊ូរទាំ ងាយ​ទទួល​អារម្មណ៍​ភ័យខ្លាច និង មាន​អារម្មណ៍​ឆាប់​ប្រែប្រួល ក្នុងកំឡុងពេល​ដែល​ពួកគេ​មក​រដូវ​របស់​ពួកគេ​។

ទាំងនេះ​ត្រូវបាន​គេ​ហៅថា​ជា រោគសញ្ញា​នៃ​វដ្ត​រដូវ (Premenstrual Syndrome) ដែល​បណ្តាល​មក​ពី​អ័រម៉ូន​មួយចំនួន ដែល​វា​បញ្ចេញ​ក្នុងពេល​ដែល​អ្នក​មក​រដូវ​។ ស្រី្ត​ខ្លះក៏​មាន​អារម្មណ៍​ប្រែប្រួ​ល ហើយ​ស្ត្រី​ខ្លះ​ទៀត​ក៏​មិន​មាន​អារម្មណ៍​ប្រែប្រួល ក្នុងពេល​ការ​មក​រដូវ​របស់​ពួកគេ​។​

“​រោគសញ្ញា​នៃ​វដ្ត​រដូវ​” គឺ​វា​បាន​ធ្វើឱ្យ​ប៉ះពាល់​ទៅលើ​ផ្លូវចិត្ត ដូចជា អារម្មណ៍​ឆាប់​ខឹង និង ការមិនសប្បាយចិត្ត ក៏ដូចជា​ប៉ះពាល់​ទៅលើ​ផ្លូវកាយ ដូចជា មានការ​ហើមពោះ ការឡើង​រឹង​នៃ​សុដន់ ឬ ទល់​លាមក​។​

​ប្រសិន​ជា​អ្នក​មាន​រោគសញ្ញា​នៃ​វដ្ត​រដូវ វា​ជា ការសំខាន់ ដែល​អ្នក​ត្រូវ​សំរាក​ឱ្យបាន​គ្រប់គ្រាន់ គួរ​ជៀសវាង​ការញុំាកា​ហ្វេ​អ៊ីន និង ព្យាយាម បរិភោគ អាហារ​ដែល មាន​កំរិត​សូ​ដ្យូ​មទាប​។ អំបិល គឺអាច ធ្វើឱ្យ​អ្នក​ហើមពោះ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​។ ប្រសិនជា ការផ្លាស់ប្តូរ​ទំលាប់​នៃ​ការរស់នៅ​របស់​អ្នក នៅតែ​មិន​បាន​ផល អ្នក​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ជួយ​បន្ធូរបន្ថយ រោគសញ្ញា​នៃ​វដ្ត​រដូវ​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង