​ដើម្បី​រក្សា​រាងកាយ​ឱ្យមាន​សុខភាព​ល្អ និង​បង្ការ​ជំងឺ​នានា ស្ត្រី​ត្រូវ​បន្ថែម​សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​រាងកាយ​។ ជាពិសេស សារធាតុចិញ្ចឹម​ទាំង ៤ នេះ ។

ជាតិ​ដែក​

​ស្ត្រី​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក​ជួបប្រទះ​កង្វះ​ជាតិ​ដែក​។ មូលហេតុ​គឺ​ដោយសារ​ស្ត្រី​ត្រូវ​មក​រដូវ​ជា​រៀងរាល់ខែ​។​

​ដើម្បី​បំពេញបន្ថែម​ឈាម​ដែល​បាត់បង់​អំឡុងពេល​មក​រដូវ ស្ត្រី​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​បន្ថែមទៀត ដូចជា​បន្លែ​ស្លឹក​បៃតង សូកូឡា​ខ្មៅ តៅហ៊ូ គ្រាប់​ធញ្ញជាតិ និង​សាច់មាន់​។​

​នៅពេលដែល​រាងកាយ​ខ្វះ​ជាតិ​ដែក វា​អាច​នាំឱ្យមាន​ជំងឺ​មួយចំនួន​ដូចជា ភាពស្លេកស្លាំង​។ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​បន្ថែម ដើម្បី​ធានាថា​អាហារ​សម្បូរ​ជាតិ​ដែក​ត្រូវបាន​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

អ៊ីយ៉ូត

​កង្វះ​អ៊ីយ៉ូត​អាច​នាំឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​ធ្លាក់​ទឹកចិត្ត ស្មារតី​ខ្សោយ ការឡើង​ទម្ងន់​ខុស​ប្រក្រតី ការថយចុះ​នៃ​ការ​មានកូន និង​អាច​ឡើង​ទម្ងន់​ចំពោះ​ស្ត្រី​ដែលមាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​។​
​ដើម្បី​បំពេញ​ជាតិ​អ៊ីយ៉ូត​ក្នុង​រាងកាយ ស្ត្រី​អាច​ញ៉ាំ​អាហារ​ដែលមាន​ប្រយោជន៍​ដូចជា​ផ្លែ​ស្ត្រ​បឺ​រី ឈី​ស​សរីរាង្គ និង​គ្រាប់​ធញ្ញជាតិ​។​

ស័ង្កសី

​ស័ង្កសី​គឺជា​សារធាតុ​រ៉ែ​ដែល​មានន័យថា​រាងកាយ​របស់​យើង​ត្រូវការ​តែ​បរិមាណ​តិចតួច​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណាក៏ដោយ សារធាតុចិញ្ចឹម​នេះ​គឺ​ត្រូវបាន​ទាមទារ​សម្រាប់​ដំណើរការ​នៃ​អង់ស៊ីម​ច្រើនជាង 300 ដែល​ជួយ​ដល់​ការ​សំយោគ​ប្រូតេអ៊ីន ការព្យាបាល​មុខរបួស ការលូតលាស់​កោសិកា និង​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​។​

​ទោះជា​យ៉ាងណាក៏ដោយ រាងកាយ​របស់​មនុស្ស​មិនអាច​សំយោគ​ស័ង្កសី​ដោយ​ខ្លួនឯង​បានទេ​។ ដូច្នេះ អ្នក​ត្រូវ​ទទួលទាន​អាហារ​សម្បូរ​ស័ង្កសី​ក្នុង​បរិមាណ​តិចតួច​ជាប្រចាំ ដើម្បី​រក្សា​ការលូតលាស់ និង​ដំណើរការបាន​ត្រឹមត្រូវ​។​

​អ្នក​គួរតែ​ទទួលទាន​អាហារ​សម្បូរ​ស័ង្កសី​យ៉ាងហោចណាស់​ពីរដង​ក្នុង​មួយថ្ងៃ​ដើម្បី​ទទួលបាន​កម្រិត​ស័ង្កសី​ល្អ​បំផុត​នៅក្នុង​ខ្លួន​។ អាហារ​សម្បូរ​ស័ង្កសី​ដែល​អ្នក​អាច​ញ៉ាំ​បាន​គឺ គ្រាប់​ល្ពៅ គ្រាប់​ផ្កាឈូករ័ត្ន ផ្សិត សណ្ដែកក្រហម គ្រាប់​អាល់​ម៉ុ​ន គ្រាប់​វ៉​ល​ណាត់ គ្រាប់ស្វាយចន្ទី​។​

​កូ​លីន​

​នេះ​ក៏​ជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​មួយ​សម្រាប់​ស្ត្រី​ផងដែរ​។ កូ​លីន ត្រូវតែមាន​វត្ត​មាននៅ​ក្នុង​របប​អាហារ​ដើម្បី​រក្សាសុខ​ភាពល្អ​។ ការចងចាំ អារម្មណ៍ ការគ្រប់គ្រង​សាច់ដុំ និង​មុខងារ​ផ្សេងទៀត​នៃ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ សុទ្ធតែ​ទទួលបាន​អត្ថប្រយោជន៍​ពី​សារធាតុ​នេះ​។​

​កូ​លីន ក៏​ត្រូវការ​សម្រាប់​ការបង្កើត​ភ្នាស​ដែល​ព័ទ្ធជុំវិញ​កោសិកា​នៃ​រាងកាយ​។ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​មិន​ទទួលបាន កូ​លីន គ្រប់គ្រាន់​ទេ ជាពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។​

​អ្នក​អាច​ទទួលបាន កូ​លីន តាមរយៈ​អាហារ​ដូចជា​សាច់ ប​សុ​បក្សី ត្រី ផលិតផល​ទឹកដោះគោ និង​ស៊ុត​។​

​ចំពោះ​ស្ត្រី​វ័យ​ចំណាស់ បរិមាណ​អ័រម៉ូន​អឹ​ស្ត្រូ​ហ្សែ​ន ថយចុះ​យ៉ាង​ឆាប់រហ័ស ដូច្នេះ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​គឺ​ខ្ពស់ជាង​។ ដើម្បី​ការពារ​ជំងឺ​សរសៃឈាម​បេះដូង ពុក​ឆ្អឹង មហារីក​សុដន់ លើសឈាម ជាដើម ស្ត្រី​ត្រូវ​បន្ថែម​សារធាតុ​សំខាន់ៗ​ចំនួន 5 ក្រុម​ផ្សេងទៀត​៖ វីតាមីន D កាល់ស្យូម អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា 3 វីតាមីន B12 និង​អាស៊ីត​ហ្វូ​លិ​ក ឬ​វីតាមីន B9 ៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង