នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា បានរកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទ A/H9 (Influenza A/H9) លើមនុស្ស នៅខេត្តសៀមរាប។
ករណីជំងឺផ្តាសាយបក្សីនេះកើតលើទារិកា អាយុ១ឆ្នាំ ១ខែ ដោយមានរោគសញ្ញា គ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។
CDC បានបញ្ជាក់ទៀតថានៅក្នុងភូមិមានមាន់ងាប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភ: ២០២២ ហើយលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថាវិជ្ជមាន Influenza A/H9 ។
ចំពោះសកម្មភាពឆ្លើយតប គឺបានបញ្ជូនមន្ត្រីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការណ៍ជាមួយ មន្ត្រីក្រុមឆ្លើយតបបន្ទាន់ខេត្តចុះអង្កេតស្រាវជាវ បង្ការ និង ទប់ស្កាតការរាត្បាត និងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាន ផ្តល់ពត៌មានដល់ពេទ្យសត្វ និងសហការគ្នាឆ្លើយតបនៅមូលដ្ឋាន៕




