Join with Health.com.kh on Telegram

បន្ទាប់ពី​សម្រាល​បុត្រ អ្នក​ម្តាយ​ជាច្រើន​បាន​ជួបប្រទះ​ការ​ជ្រុះ​សក់​ខុសពី​ធម្មតា​។ មិនមែន​តែ​អ្នក​ម្តាយ​ទើប​សម្រាល​នោះទេ មិត្ត​នារី​ទាំងឡាយ​ក៏​អាចអនុវត្ត​វិធី​ធម្មជាតិ​ទាំង ៦ នេះ​ដើម្បី​ជួយ​ព្យាបាល​បញ្ហា​ជ្រុះ​សក់​។

​ប្រទាល​កន្ទុយក្រពើ​

​មិន​ត្រឹមតែ​ជួយ​ស្បែកក្បាល​ប៉ុណ្ណោះ​ទេ ប្រទាល​កន្ទុយក្រពើ ថែមទាំង​ជួយ​ឱ្យ​សក់​ទន់​រលោង គ្មាន​អង្គែ​។ លើសពីនេះ ប្រទាល​កន្ទុយក្រពើ ក៏​ជួយ​កំចាត់​ឫស​សក់​ដែល​ស្ទះ​ដោយ​ជាតិ​ប្រេង​លើស​ផងដែរ​។​

​ស៊ុត​

​ស៊ុត​ផ្តល់​ប្រូតេអ៊ីន​ដល់​សក់ ជំរុញ​ការលូតលាស់​សក់​។ លាយ​ស៊ុត​មួយ​ស្លាបព្រា​បាយ​ជាមួយ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​បាយ​ហើយ​វាយ​ឱ្យ​ល្អ​។ លាប​ល្បាយ​លើ​ស្បែកក្បាល​ដែល​បាន​សម្អាត រួច​លាង​សម្អាត​ចេញ​ក្រោយពី ១០ ទៅ ១៥ នាទី​។​

​ទឹក​ខ្ទឹមបារាំង

​នេះ​គឺជា​ឱសថ​បុរាណ​ដែល​ជួយ​ឱ្យ​សក់​ដុះ​ឡើងវិញ​តាមបែប​ធម្មជាតិ​។ ការបណ្ដុះ​សក់​ដោយ​ទឹក​ខ្ទឹមបារាំង​អាច​ពង្រឹង​ការផ្គត់ផ្គង់​ឈាម​ដល់​ឫស​សក់ ដោយហេតុនេះ​ធ្វើឱ្យ​សក់​លូតលាស់​បានល្អ ។​

​ខ្លាញ់ត្រី​

​ការបន្ថែម​អូ​មេ​ហ្គា 3 រួម​ជាមួយនឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធ្វើអោយ​ប្រសើរឡើង​នូវ​ដង់ស៊ីតេ​សក់ និង​កាត់បន្ថយ​ការ​ជ្រុះ​សក់​។ ខ្លាញ់ត្រី​គឺជា​ប្រភេទ​ប្រេង​ដែលមាន​អូ​មេ​ហ្គា 3 និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដែល​អ្នក​អាច​ទទួលទាន​ជា​រៀងរាល់ថ្ងៃ​។ លើសពីនេះ អាហារ​បំប៉ន​ខ្លាញ់ត្រី​ក៏​ជួយ​អ្នកបង្កើន​ភាពស៊ាំ​របស់​អ្នក និង​លើកកម្ពស់​សុខភាព​ទូទៅ​ផងដែរ​។​

​ប្រេងដូង​

​ការប្រើ​ប្រេងដូង​ក៏​ជួយ​បាន​ច្រើន​ក្នុងការ​ទប់ស្កាត់​ការ​ជ្រុះ​សក់​។ ខ្លាញ់​ក្នុង​ប្រេងដូង​ជ្រាប​ចូលដល់​គល់​សក់ និង​ចាក់សោ​ប្រូតេអ៊ីន​នៅ​ខាងក្នុង​សក់​។ អ្នក​អាច​អប់​សក់​ជាមួយ​ប្រេងដូង​ពេលយប់ រួច​កក់សក់​នៅ​ព្រឹក​បន្ទាប់​។​

​ប្រេង Jojoba

​នេះ​គឺជា​ប្រេង​សក់​ដ៏​អស្ចារ្យ​។ ប្រេង Jojoba ជួយផ្តល់​សំណើម និង​ការពារ​ការ​ជ្រុះ​សក់ លើក​កំពស់​សក់​ក្រាស់​។ អ្នក​អាច​យក​ប្រេង Jojoba ម៉ាស្សា​ចូលទៅក្នុង​ឫស​សក់​របស់​អ្នក ហើយ​លាង​វា​ចេញ​បន្ទាប់ពី 10-15 នាទី​៕​