ខាងក្រោមនេះHealth.com.kh នឹងបង្ហាញអ្នកពីទម្លាប់ប្រចាំថ្ងៃដែលអាចធ្វើឲ្យអ្នកមានរាងស្អាតបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកអង្គុយ អ្នកគួរតែអង្គុយឲ្យត្រង់ ដោយមិនគួរអង្គុយកោងខ្នងនោះទេ ព្រោះការអង្គុយ ឈរ ដើរត្រង់នេះ អាចជួយធ្វើឲ្យរាងអ្នកស្អាតខ្លាំងណាស់ ថែមទាំងមិនធ្វើឲ្យឆ្អឹងខ្នងអ្នកខូចទៀតផង។
  2. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយធ្វើឲ្យក្បាលពោះអ្នករាបស្មើ ថែមទាំងជួយធ្វើឲ្យស្បែកអ្នកមានសំណើមទៀតផង។​
  3. បន្លែ និងផ្លែឈើ អ្នកគួរតែញ៉ាំឲ្យបានច្រើនជាងសាច់ផ្សេងៗ ព្រោះវាអាចជួយធ្វើឲ្យរាងអ្នកស្អាតបាន។ ជាពិសេស ក្បាលពោះអ្នកក៏អាចបាត់លឿនផងដែរ បើអ្នកព្យាយាមពិសារច្រើន។
  4. អ្នកអាចញ៉ាំកាហ្វេខ្មៅបាន ព្រោះសារធាតុកាហ្វេអ៊ីន អាចធ្វើឲ្យអ្នកក្រពះ និងពោះវៀនអ្នកដំណើរការលឿន ថែមទាំងអាចជួយប្រឆាំងនឹងភាពចាស់ ព្រមទាំងជួយធ្វើឲ្យកាឡូរីក្នុងរាងកាយអ្នកស្រកចុះផងដែរ ដោយធ្វើឲ្យក្បាលពោះអ្នកបាត់តែម្តង។
  5. អ្នកគួរតែបរិភោគផលិតផលដែលផលិតពីទឹកដោះគោបាន ព្រោះផលិតផលទាំងនេះ ក៏អាចជួយធ្វើឲ្យរាងអ្នកស្អាតផងដែរ។
  6. អ្នកមិនគួរទំពារស្ករកៅស៊ូឡើយ ព្រោះអ្នកអាចស្រូបយកខ្យល់ច្រើនចូលក្នុងពោះ ដោយធ្វើឲ្យក្បាលពោះអ្នកអាចធំដោយមិនដឹងខ្លួន៊
  7. នៅពេលដែលអ្នកញ៉ាំបាយ អ្នកគួរតែទំពារឲ្យម៉ត់ ទើបលេបចូលទៅក្នុងពោះ។ ការធ្វើបែបនេះ ដើម្បីឲ្យក្រពះឆាប់រំលាយ ដោយធ្វើឲ្យអ្នកមិនងាយឡើងទម្ងន់ឡើយ។
  8. អ្នកគួរតែរក្សាទម្លាប់នៃការបត់ជើងធំឲ្យបានល្អ ព្រោះក្រោយពេលដែលអ្នកបត់ជើងធំរួច ជាតិពុលនឹងអាចចេញពីរាងកាយអ្នក ដោយធ្វើឲ្យអ្នកមានរាងដែលស្អាត។
  9. នៅពេលដែលអ្នករងសម្ពាធធ្ងន់ ក៏អ្នកអាចធាត់ផងដែរ។ ដូចនេះ អ្នកគួរតែចេះបន្ធូលអារម្មណ៍ ទើបអាចធ្វើឲ្យរាងអ្នកស្អាតបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង