ខ្ញុំទើបតែបានចាប់ផ្តើមផ្លាស់វេនធ្វើការទៅពេលយប់វិញ ហើយខ្ញុំកំពុងតែមានបញ្ហាក្នុងការគេងនៅពេលថ្ងៃ។ តើមានគន្លឹះណាមួយសម្រាប់ជួយដល់ការគេងថ្ងៃ ចំពោះអ្នកធ្វើការវេនយប់ដែរឬទេ? ជាធម្មជាតិមនុស្សត្រូវមានស្មារតីពេញលេញក្នុងអំឡុងពេលថ្ងៃ ហើយត្រូវគេងនៅពេលយប់។

ការគេងពេលថ្ងៃបានល្អគឺអាចធ្វើទៅបាន ប្រសិនបើជាការងារពេលយប់របស់អ្នកគឺជាភាពចាំបាច់នៃជីវិតការងាររបស់អ្នក។ ដើម្បីធ្វើអោយការគេងមានភាពល្អប្រសើរជាងមុនក្នុងអំឡុងពេលថ្ងៃអ្នកគួរតែ ៖
- ជៀសវាងសារធាតុរំញោចមុនពេលចូលគេង៖ ប្រសិនបើអ្នកកំពុងតែធ្វើការពេលយប់ ហើយត្រូវការគេងពីពេលព្រឹករហូតដល់ពេលរសៀលអ្នកគួរតែព្យាយាមជៀសវាងជាតិកាហ្វេអ៊ីនបន្ទាប់ពីពាក់កណ្ដាលយប់តទៅ។
- បង្កើតបរិស្ថានសម្រាប់ការគេង ៖ ដើម្បីបង្កើនការគេងដោយមិនមានការរំខានសូមបិទទូរស័ព្ទរបស់អ្នក ធ្វើអោយបន្ទប់ងងឹត។ បន្ថយម៉ាស៊ីនត្រជាក់ ពាក់របាំងភ្នែក និងកាស់ហើយដាក់សញ្ញា”កុំរំខាន”នៅលើទ្វារបន្ទប់គេងរបស់អ្នក។ សូមធ្វើការណាត់ជួប នៅក្រៅពីពេលគេងរបស់អ្នកហើយរំលឹកគ្រួសារ និងមិត្តភក្តិរបស់អ្នកកុំអោយរំខានអ្នក។
- ចូលគេង និងភ្ញាក់ដឹងខ្លួននៅក្នុងពេលដូចគ្នាជារៀងរាល់ថ្ងៃអាចជួយអោយការគេងបានល្អ។ សូម្បីតែនៅលើចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏ដោយ។
- ធ្វើអោយរបៀបរស់នៅមានសុខភាពល្អ បរិភោគអាហារដែលមានសុខភាពល្អ និង រួមបញ្ចូលទាំងការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ មានគម្រោងនឹងធ្វើអ្វីមួយបន្ទាប់ពីអ្នកក្រោកឡើងជាជាងមុនពេលដែលអ្នកចូលគេង។
ប្រសិនបើគន្លឹះទាំងនេះមិនអាចជួយបានសូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូពេទ្យជំនាញរបស់អ្នក៕