បើទោះបីជាមិនមានការស្រាវជ្រាអោយបានគ្រប់គ្រាន់ ក្នុងការគាំទ្រដល់ការកម្រិតចំនួនដងនៃការវះកាត់សម្រាលកូនក៏ដោយ តែស្ត្រីភាគច្រើនអាចធ្វើការវះសម្រាលប្រកបដោយសុវត្តិភាពបានច្រើនជាង ៣ ដង។
ការវះកាត់សម្រាលកូនពីម្តងទៅម្តង ជាទូទៅ អាចនាំអោយមានផល់ប៉ះពាល់កាន់តែច្រើនជាងមុន។ ចំពោះស្ត្រីមួយចំនួន ការប្រឈមនឹងផលវិបាកនៃការវះកាត់ អាចមានដូចជាការឆ្លងមេរោគឬការហូរឈាមធ្ងន់ធ្ងរតែការកើនឡើងនេះគ្រាន់តែបន្តិចបន្ទួចតែប៉ុណ្ណោះពីការវះកាត់ម្តងទៅម្តង។ ប្រសិនបើអ្នកធ្លាប់សម្រាលកូន ដែលមានភាពលំបាកខ្លាំងហើយយូរពីមុន ការវះកាត់សម្រាលជាលើកដំបូងនេះអាចមានផលប៉ះពាល់តិចជាង។
ការជាសះនៃមុខរបួស អាចនឹងមានរយៈពេលយូរ ហើយវានឹងកាន់តែយូរ ប្រសិនបើអ្នកមានផលប៉ះពាល់នៃការវះកាត់ផ្សេងៗទៀត។ការព្រួយបារម្ភសំខាន់បំផុតសម្រាប់ការវះកាត់សម្រាលអាចរួមមានដូចជា ៖ ធ្វើអោយជញ្ជាំងស្បូនចុះខ្សោយ៖ រាល់ការវះកាត់លើស្បូនម្តងៗ តែងតែបន្សល់ទុកនូវផ្នែកដែលមានសភាពខ្សោយនៅក្នុងជញ្ជាំងនៃស្បូន។ នេះប្រហែលជាអាចរំខានដល់ការមានផ្ទៃពោះនាពេលខាងមុខទៀត។
មានបញ្ហាលើសុក៖អ្នកដែលវះកាត់សម្រាលកាន់តែច្រើនអ្នកនឹងមានការប្រឈមកាន់តែច្រើនក្នុងការវិវត្តទៅជាបញ្ហាដែលទាក់ទងនឹងសុកដូចជាសុកចាក់ចូលទៅក្នុងជញ្ជាំងស្បូនជ្រៅពេក ឬសុកពាំងមាត់ស្បូនជាដើម។ មានការប៉ះទង្កិចលើប្លោកនោម៖ ការប៉ះទង្កិចលើប្លោកនោមអាចកើតមានឡើង ប៉ុន្តែ វាជារឿងដ៏កម្រ ចំពោះការវះកាត់លើកដំបូងតែវាអាចកើតមានច្រើនចំពោះការវះកាត់លើកបន្ទាប់។
ការកើនឡើងនូវការប្រឈមនេះ គឺទំនងមកពីជាលិកាឡើងផ្លែ ដូចដែលបានបង្កើតឡើងបន្ទាប់ពីការសម្រាលកូនដោយការវះកាត់ពីពេលមុន ដែលធ្វើអោយប្លោកនោមទៅជាប់នឹងស្បូន។ ការហូរឈាមខ្លាំង៖ការហូតឈាមធ្ងន់ធ្ងរគឺអាចកើតឡើងបានបន្ទាប់ពីការសម្រាលកូនដោយការវះកាត់។ ការប្រឈមនៃការហូរឈាមច្រើនហួសប្រមាណនេះ ត្រូវបានកើនឡើងទៅតាមចំនួនដងនៃការវះកាត់។ ការប្រឈមនៃការកាត់ស្បូនទាំងមូលចោលដើម្បីឃាត់ឈាមដែលគម្រាមកំហែងដល់អាយុជីវិតនេះ ក៏កើនឡើងទៅតាមចំនួននៃការវះកាត់ផងដែរ៕