Join with Health.com.kh on Telegram

​ពិនិត្យ​អេកូ​មើល​គភ៌​គឺជា​បច្ចេកទេស​រូបភាព​វេជ្ជសាស្ត្រ​មួយ​ដែល​គេ​ប្រើ​រលក​សម្លេង​ខ្ពស់​ដើម្បី​ពិនិត្យ​មើល​រូបរាង​ទារក​នៅ​ក្នុង​ស្បូន​។​រូបភាព​ដែល​បានមក​ពី​អេកូ​គភ៌​អាច​ជួយ​គ្រូពេទ្យ​ក្នុង​វាយតម្លៃ​អំពី​ការលូតលាស់ ការអភិវឌ្ឍ​របស់​ទា​រក​និង​កំណត់​ពី​ការវិវត្ត​នៃ​ការ​មាន​ផ្ទៃពោះ​។ ការថត​អេកូ ក៏​អាច​ផ្តល់​អោយ​អ្នក​នូវ​ឱកាស​ដើម្បី​សិក្សា​ពី​អាយុ​របស់​កូន​មុន​ពេល​សម្រាល​ផងដែរ​។

​ក្នុង​ករណី​ខ្លះ ការថត​អេកូ ត្រូវបាន​គេ​ប្រើ​ដើម្បី​វាយតម្លៃ​លើ​បញ្ហា​ដែល​អាច​កើត​មាន​ឬ​បញ្ជាក់​រោគវិនិច្ឆ័យ​ណាមួយ​។ ការថត​អេកូ ត្រូវបាន​ធ្វើ​ជា​ញឹកញាប់​ក្នុងអំឡុងពេល​ត្រីមាស​ដំបូង​ដើម្បី​បញ្ជាក់​អំពី​កាលបរិច្ឆេទ​និង​ការ​មាន​ផ្ទៃពោះ​និង​ជា​ថ្មី​ម្តងទៀត​ក្នុង​កំឡុងពេល​ត្រីមាស​ទី​ពីរ ចន្លោះ​ពី​សប្តាហ៍​ទី​១៨ និង​២០​ដែល​ជា​ពេល​ដែល​រាងកាយ​ទារក​អាច​មើលឃើញ​។​

​អេកូ​មើល​គភ៌​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​សម្រាប់​ទាំង​ម្តាយ​និង​កូន​។​ក្រុម​អ្នកស្រាវជ្រាវ​មិន​បាន​កត់សម្គាល់ឃើញ​ផលប៉ះពាល់​ណាមួយ​នៃ​អេកូ​នៅលើ​ទារក និង​ទារក​ក្នុង​ការតាមដាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​បន្ទាប់ពី​កំណើត​ឡើយ​។​ការប្រុងប្រយ័ត្ន​នៅតែ​សំខាន់​។ ការប្រើប្រាស់​ការថត​អេកូ​តាមតែ​នឹកឃើញ​មិន​ត្រូវបាន​ផ្ដល់​អនុសាសន៍​អោយធ្វើ​នោះ​ទេ​។​អេកូ​មើល​គភ៌​ក៏​មាន​ដែន​កំណត់​ផងដែរ​៕