​ការ​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះកូន ការប្រើ​ថ្នាំ​ពន្យារកំណើត ឬ​រាំងរដូវ សុទ្ធ​តែ​ធ្វើ​អោយ​ស្ត្រី​មិន​មក​រដូវ​ទាំងអស់​។​ ​ការផ្លាស់ប្តូរ​របប​អាហារ គឺជា​រឿង​សំខាន់​នៅ​ពេល​កំពុងតែ​ព្យាបាល​ការមិន​មក​រដូវ​។

ចាប់តាំងពី​មាន​បញ្ហា​ដូចជា​ធាត់​ជ្រុល ស្គម​ពេក និង​កង្វះ​ជាតិ​ដែក គឺជា​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​មក របប​អាហារ​សម្រាប់​ស្ត្រី​មិន​មក​រដូវ ត្រូវ​បាន​ណែនាំ​អោយ​ស្ត្រី​អនុវត្តតាម ដើម្បី​ពង្រឹង​ដល់​សុខភាព​ទូទៅ និង​មុខងារ​ក្នុង​ខ្លួន​។ 

  • ​របប​អាហារ​ត្រូវតែ​មាន​ជាតិ​ដែក​អោយបាន​ច្រើន​ដូចជា ថ្លើម​សត្វ អាហារ​សមុទ្រ ស្ពៃ​បៃតងចាស់ និង​សណ្តែកសៀង​។ ការធ្វើ​បែប​នេះ​ជួយ​បង្ការ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដូចជា ជំងឺ​ស្លេកស្លាំង ដែល​អាច​ធ្វើអោយ​មិន​មក​រដូវ​បាន​។ 
  • ចូរ​ជៀសវាង​អាហារ​ដែល​សម្រក​ទម្ងន់ ព្រោះ​វា​អាច​ធ្វើ​អោយ​អា​ការៈមិន​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ​។ ចូរ​ធ្វើអោយបាន​នូវ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ផ្តល់​នូវ​សុខភាព និង​ហាត់ប្រាណ​ជា​ទៀងទាត់ ដើម្បី​សម្រក​ទម្ងន់​អោយមាន​សុវត្ថិភាព​។ 
  • ជៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ផលិតផល​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។ ចូរ​ប្រើប្រាស់​ប្រេង​អូ​លីវ ដើម្បី​ចំអិន​អាហារ សម្រក​ទម្ងន់ និង​បន្ថែម​អាហារ​មាន​ជាតិ​សរសៃ​ដើម្បី​សម្រួល​ដល់​ការរំលាយ​អាហារ​និង​បំបែក​អាហារ​។ 
  • ​បើសិន​ជា​អ្នក​ជា​មនុស្ស​ស្គម ចូរ​បង្កើន​ការ​ទទួលទាន​ប្រូតេអ៊ីន និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​អោយ​អ្នក​ក​ឡើង​ទម្ងន់ តែ​មាន​សុខភាព​ល្អ​។ 
  • ​មិនត្រូវ​ភ្លេច​ប្រើ​ថ្នាំ​បំប៉ន​វីតាមីន និង​ជាតិ​រ៉ែ​ជាមួយ​វីតាមីន​អាស៊ីតហ្វូលិច​ទេ ព្រោះ​កង្វះ​ជីវជាតិ​ទាំងនេះ​អាច​បណ្តាលអោយ​ស្ត្រី​មិន​មក​រដូវ​បាន​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង