​ការ​គេង គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការគ្រប់គ្រង​ភាព​តានតឹង និង​ដើម្បី​មាន​សុខភាព​ល្អ​។ ដើម្បី​ទទួលបាន​ដំណេក ប្រកប​ដោយ​ការ​សម្រាក​គ្រប់គ្រាន់ សូម​អនុវត្ត​តាម​គន្លឹះ​ទាំងនេះ។


​ការ​គេង គឺជា​ពេលវេលា​ដែល​ខួរក្បាល និង​រាងកាយ​បង្កើត​ថាមពល​ឡើងវិញ សម្រាប់​ថ្ងៃ​ថ្មី​មួយ​ផ្សេងទៀត​។ មនុស្ស​ភាគច្រើន មិន​បាន​គេង​គ្រប់គ្រាន់​ឡើយ​។ ភាព​តានតឹង និង​តម្រូវការ​ជា​រៀងរាល់ថ្ងៃ អាចមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការ​គេង​របស់​អ្នក​។ ទាំង​ការ​គេង​តិចពេក ឬ​ច្រើន​ពេក អាច​ធ្វើអោយ​លំបាក​ណាស់​ក្នុង​ដំណើរការ​មុខងារ​រាងកាយ​បាន​ល្អ​បំផុត​។ ការ​គេ​ង​បាន​ល្អប្រសើរ ហើយ​ក្រោក​ឡើង​ដោយ​មាន​អារម្មណ៍​ថា បាន​សម្រាក​គ្រប់គ្រាន់ គឺ​ត្រូវ​អនុវត្ត​តាម​ដំបូន្មាន​ដូចខាងក្រោម​នេះ ៖

  • ​បរិភោគ​អាហារ (​ជាពិសេស​អាហារ​ពេល​ល្ងាច​) នៅ​ពេល​ដូច​គ្នា ជា​រៀងរាល់ថ្ងៃ ហើយ​យ៉ាងហោចណាស់​ពីរ​ទៅ​បី​ម៉ោង មុនពេល​ចូល​គេង​។
  • ​គេង​ថ្ងៃ​អោយ​មាន​កំណត់​ត្រឹម ៣០ នាទី ដែល​យ៉ាងហោចណាស់​ប្រាំមួយ​ទៅ​ប្រាំបី​ម៉ោង មុនពេល​ចូល​គេង​ពេលយប់​។
  • ​រស់នៅ​អោយ​បាន​សកម្ម ព្រោះ​សកម្មភាព​ណាមួយ​ក៏ដោយ គឺ​សុទ្ធតែ​ល្អ​។ ចំពោះ​លទ្ធផល​ដ៏​ល្អ​បំផុត គឺ​ត្រូវ​មាន​សកម្មភាព​ពី ២០ ទៅ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​បួន​ទៅ​ប្រាំមួយ​ម៉ោង មុនពេល​ចូល​គេង​។
  • ​បន្ថយ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន និង​ជៀសវាង​វា បន្ទាប់​ពី​ថ្ងៃ​ត្រង់​។ ដូចគ្នា​នេះ​ផង​ដែរ សូម​ជៀសវាង​ថ្នាំ ដូច​ជា​ថ្នាំ​ផ្តាសាយ និង​ជាតិ​នីកូទីន​។
  • ​ចូល​គេង​នៅ​ពេល​ដូច​គ្នា ជា​រៀងរាល់​យប់ ហើយ​ក្រោក​ឡើង ក៏​នៅ​ពេលវេលា​ដូចគ្នា​ជា​រាល់​ព្រឹក សូម្បីតែ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។

​រយៈពេល​នៃ​ការ​គេង​មាន​សុខភាព​ល្អ សម្រាប់​មនុស្សពេញវ័យ​គឺ ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​។ ប្រសិនបើ​បច្ចេកទេស​ទាំងនេះ មិន​អាច​ជួយ​អ្នក​បាន សូម​ពិភាគ្សា​ជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​។ សូម​ចងចាំ​ថា បញ្ហា​នៃ​ការ​គេង គឺ​អាច​ព្យាបាល​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង