​ការ​អស់​រដូវ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការផលិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន​ដែល​បណ្តាល​អោយ​ជាតិ​អាស៊ីត​នៅក្នុង​ទ្វារមាស​កើនឡើង ដែល​ជាហេតុ​ធ្វើអោយ​បំពង់​ផ្លូវ​ទឹកនោម​ងាយ​នឹង​ឆ្លង​មេរោគ​។ វា​ជា​រឿង​ធម្មតា​ដែល​ស្ត្រី​មាន​ការឆ្លង​មេរោគ និង​ច្រើន​កើត​ជំងឺ​រលាក​ផ្លូវ​ទឹកនោម​។

កោសិកា​ដែល​ក្រាល​អោយ​ផ្លោក​នោម និង​បង្ហួរនោម​មាន​ការផ្លាស់​ប្តូរ​ទៅ​ជា​ស្វិត​ដែល​អាច​នាំអោយ​មាន​ជំងឺ​រលាក​ប្លោកនោម និង​រលាក​បង្ហួរនោម​។ ផ្នែក​ខាងក្រោម​នៃ​បង្ហួរនោម​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ័រម៉ូន​អឺ​ស្ត្រូ​សែន​យ៉ាងខ្លាំង​។ ដូច្នេះ ស្ត្រី​អស់​រដូវ​មាន​ហានិភ័យ​កើន​ឡើង​មិន​ត្រឹមតែ​ការឆ្លង​មេរោគ​នៅ​លើ​ផ្លូវ​បង្ហូរទឹក​នោម​នោះទេ ប៉ុន្តែ ក៏​មាន​ការឈឺចាប់​ពេល​រួមភេទ រលាក​ទ្វារមាស នោម​ញឹក នោម​ឈឺ និង​ហៀរ​នោម​ផងដែរ​។​

​រោគសញ្ញា​ជារួម​មាន​ដូចជា​៖
•​    ​នោម​ឈឺ​
•​    ​ឈឺ​ពេល​រួមភេទ​
•​    ​ជំងឺ​ផ្សិត​នៅ​ទ្វារមាស​
•​    ​នោម​ញឹក​
•​    ​ទប់​នោម​អត់​បាន​
•​    ​ហៀរ​នោម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង