ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការផឹកកាហ្វេអ៊ីន អាចធ្វើអោយអាការៈបែកញើស និងក្តៅក្រហាយពេលយប់កាន់តែអាក្រក់ទៅៗ ហើយការបែកញើសយប់នេះអាចប៉ះពាល់លើស្ត្រី (ពេលឈានចូលវ័យអស់រដូវ) រហូតដល់ទៅពីរភាគបី។

វេជ្ជបណ្ឌិត ស្តេហ្វានី ហ្វូប្យ៊ុង (Stephanie Faubion) មកពីគ្លីនិក Mayo បាននិយាយថា វាគឺការស្រាវជ្រាវថ្មី និងលើកដំបូង ដែលវាបានបង្ហាញថា ស្ត្រីក្រោយអស់រដូវដែលមានការរំខានដោយការបែកញើសយប់ និងក្តៅក្រហាយគួរតែកំណត់ពីកម្រិតនៃការទទួលទានជាតិកាហ្វេ។
ប៉ុន្តែ ជាតិកាហ្វេអ៊ីន ជាអ្នកភ្ញោចអារម្មណ៍មួយដែលត្រូវបានរកឃើញនៅក្នុងកាហ្វេ និងទឹកក្រូចនោះ អាចមានឥទ្ធិពលផ្សេងគ្នាលើស្ត្រីដែលចាប់ផ្តើមចូលទៅកាន់អស់វ័យរដូវ។ ក្នុងករណីនេះ កាហ្វេអ៊ីនអាចដាស់អារម្មណ៍ បង្កើនការចងចាំ និងជួយដល់ការផ្ចង់អារម្មណ៍។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Menopause បានពិនិត្យលើស្ត្រីអស់រដូវ ជាង ១.៨០០ នាក់។ រោគសញ្ញាត្រូវបានគេប្រៀបធៀបរវាងអ្នកផឹកកាហ្វេ និងអ្នកដែលមិនផឹក។
វេជ្ជបណ្ឌិត Faubion បាននិយាយថា រោគសញ្ញានៃការអស់រដូវអាចមានការឡើងចុះ ប៉ុន្តែ មានវិធីសាស្ត្រគ្រប់គ្រងជាច្រើនដែលគេអាចសាកល្បងបាន។ គាត់បានបន្ថែមថា មធ្យោបាយមួយដើម្បីបង្កើនការគ្រប់គ្រងរោគសញ្ញាដែលត្រូវបានរំខាន គឺប្រយ័ត្នពីអ្វីដែលអ្នកបានញ៉ាំ។
គាត់បាននិយាយថា ស្ត្រីគួរតែប្រុងប្រយ័ត្នចំពោះអាហារហឹរ និងភេសជ្ជៈក្តៅ ដូចជាកាហ្វេ ស្រា និងការជក់បារី។
វេជ្ជបណ្ឌិត Faubion បាននិយាយថា ការតមកាហ្វេ ការរក្សាទម្ងន់អោយបានល្អ ការធ្វើលំហាត់ប្រាណអាចជួយស្ត្រីទាំងនោះបាន។ គាត់ក៏បានណែនាំអោយស្ត្រីស្លៀកសម្លៀកបំពាក់ស្តើងៗ និងគេងក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ជាដើម ដើម្បីកំណត់ពីភាពមិនស្រួលនៃរោគសញ្ញានៃការអស់រដូវនេះ។
ជាទូទៅ ស្ត្រីឈានទៅដល់ការអស់រដូវ ក្រោយអាយុ ៤៥ ឆ្នាំ៕