មានហេតុផលជាច្រើនដែលអាចធ្វើអោយស្ត្រីមានផ្ទៃពោះឈឺចង្កេះ។ មូលហេតុដែលបង្កមានដូចជា ៖
- ការឡើងទំងន់ ៖ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីដែលមានសុខភាពល្អ ជាធម្មតានឹងឡើងទំងន់ចន្លោះពី ១០ ទៅ ២០ គីឡូក្រាម។ ឆ្អឹងកងខ្នងមានមុខងារទ្រទម្រងន់នោះ ដូចនេះហើយទើបវាអាចបណ្តាលអោយឈឺចង្កេះ។ ទម្ងន់នៃការរីកលូតលាស់របស់ទារក និងស្បូនក៏ដាក់សម្ពាធទៅលើសរសៃឈាម និងសរសៃប្រសាទនៅក្នុងឆ្អឹងអាងត្រគាក និងចង្កេះ។
- ការផ្លាស់ប្តូរអ័រម៉ូន ៖ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីបានធ្វើអោយអ័រម៉ូនមួយដែលគេហៅថារីឡេកស៊ីន (Relaxin) ដែលអនុញ្ញាតអោយសរសៃចងនៅតំបន់អាងត្រគាកធូរជាងមុន ហើយសន្លាក់ក៏ធូរជាងមុន សំរាប់ការរៀបចំក្នុងដំណើរនៃការសម្រាល។ អ័រម៉ូនដដែលនេះក៏អាចធ្វើអោយសរសៃចងដែលទ្រឆ្អឹងកងខ្នងធូរជាងមុន ជាហេតុនាំអោយឈឺចង្កេះ ។
- ការញែកសាច់ដុំ ៖ ការរីកស្បូនធ្វើអោយសាច់ដុំដែលរត់ពីឆ្អឹងជំនីទៅឆ្អឹងអាងត្រគៀកអាចនឹងញែកជាពីរចំកណ្តាល។ ការញែកនេះហើយដែលនាំអោយមានការឈឺចាប់។
- ស្ត្រេស ៖ ភាពតានតឹងក្នុងអារម្មណ៍អាចបង្កអោយសាច់ដុំឡើងតឹង ដែលធ្វើអោយអ្នកអាចមានអារម្មណ៍ថាដូចជាការឈឺខ្នង ឬចង្កេះ៕