Join with Health.com.kh on Telegram

​ផ្កា​ខាត់ណា​ផ្ទុក​ទៅដោយ​វីតាមីន K ដែល​ជា​សារធាតុ​ផ្តល់​នូវ​ការប្រឆាំង​នឹង​ការ​រលាក​បាន​យ៉ាង​ល្អ​។ ការ​ទទួលទាន​ផ្កា​ខាត់ណា​ជា​ទៀងទាត់​នឹង​ជួយ​អោយ​ចរន្តឈាមរ​ត់​មានសុខ​ភាព​ល្អ និង​ថែរក្សា​សរសៃឈាម​បាន​ទៀតផង នេះ​ដោយសារ​តែ​វត្តមាន​របស់​សារធាតុ Glucoraphanin​។

សារធាតុ​មួយ​នេះ​នឹង​ត្រូវបំលែង​ទៅជា Isothiocyanates សម្រាប់​បង្កើត​ជា​សកម្ម​ភាព​ប្រឆាំង​ការ​រលាក ព្រមទាំង​បង្ការ​ការកើនឡើង​ចំនួន​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម ហេតុដូច្នេះ​ហើយ​វា​មិន​អាច​នាំអោយ​មាន​ការស្ទះ​ក្នុង​សរសៃឈាម ឬ​ជំងឺ Atherosclerosis បានទេ​។ សារធាតុ Isothiocyanate, Idole-3-carbinol ឬ I3C គឺជា​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​មាន​មុខងារ​នៅ Genetic Level និង​បញ្ឈប់​សកម្មភាព​រលាក​នៅ​ដំណាក់កាល​ដំបូង​។

ដោយសារតែ​មាន​ការគាំទ្រ​ពី​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​ទើប សារធាតុ Indoles ត្រូវបាន​គេ​អះអាងថា​មាន​ប្រសិទ្ធភាព​លើ​ការ​សំយោគ​ជាតិ​ខ្លាញ់​, Triglycerides, កូ​ឡេ​ស្តេ​រ៉ុល និង​រក្សា​សុខ​ភាព​បេះដូង​-​សរសៃឈាម​។ ការស្រាវជ្រាវ​ក៏បាន​អះអាង​ទៀតថា មុខងារ​ប្រឆាំងនឹង​កំណក​ឈាម និង​ផ្តុំ​ប្លាកែ​ត របស់ Indole-3-carbinol ជា​អ្នក​នាំ​អោយ​បេះ​ដូង​មាន​សុខភាព​ល្អ​។ វត្តមាន​របស់​អូ​មេហ្គាបី​ក្នុង​ទម្រង់ជា Alpha-lenolenic Acid ក៏​ធ្វើអោយ​ផ្កា​ខាត់ណា​មាន​ប្រយោជន៍​ដែរ​៕