Join with Health.com.kh on Telegram

​ជំងឺ​ឬ​ស​ដូង​បាត​តម្រូវ​បាន​គេ​សម្គាល់​ដឹង​តាមរយៈ​ការពិបាក​បត់ជើងធំ​ដែល​វា​ក៏​ប្រហែល​ជា​ធ្វើអោយ​ហូរ​ឈាម​តាម​លាមក​ផង​។ គេ​ជឿជាក់ថា ផ្លែ​ចេក​អាច​ជួយ​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​បាន​។

មនុស្ស​មួយចំនួន​ក៏​យល់ថា​ផ្លែ​ចេក​បង្ក​ជា​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ពោះវៀន​ដែរ​ក្នុង​ពេល​មាន​ជំងឺ​ឬ​ស​ដូង​បាត ព្រោះ​វា​នឹង​បន្ថែម​ភាព​កាន់តែ​ណែន​ជាច្រើន នឹងដាក់​សម្ពាធ​បន្ថែមទៀត​ក្នុង​ពោះវៀន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បញ្ហា​ដំបូង​គេ​របស់​ជំងឺ​ឬ​ស​ដូង​បាត​គឺ​ការ​បន្ទោបង់ ហើយ​ផ្លែ​ចេក​ពិតជា​អាច​ភ្ញោ​ច​អោយ​ដំណើរការ​បន្ទោ​បង់កើត​មានបាន​។

ផ្លែ​ចេក​ក៏​មាន​សមាសធាតុ​ជា​ឱសថ​ប្រឆាំង​ការ​រលាក​ដែរ ដែល​អាច​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​បាន​តាមរយៈ​បន្ថយ​ការ​រលាក និង​ឈឺចាប់​ដែល​ច្រើនតែ​ធ្វើអោយ​រមាស់ និង​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​៕