Join with Health.com.kh on Telegram

​ផ្លែ​ត្របែក​គឺជា​ផ្លែឈើ​ដ៏​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​សម្រក​ទម្ងន់​ដោយ​មិនបាច់​រំខាន​ដល់​ការ​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​, វីតាមីន និង​ជាតិ​សរសៃ​។ ផ្លែ​ត្របែក​សម្បូរ​ទៅ​ដោយសារ​ធាតុរំលាយ​អាហារ​ក្នុង​ពោះវៀន និង​វីតាមីន​, ប្រូតេអ៊ីន និង​ជាតិ​រ៉ែ ប៉ុន្តែ​វា​គ្មាន​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ទេ ព្រមទាំង​មាន​ចំនួន​កាបូ​អ៊ី​ដ្រាត​តិច​ទៀត​។

ផ្លែឈើ​មួយ​នេះ​គឺជា​អាហារសម្រន់​ដ៏​សមរម្យ និង​ងាយស្រួល​ទទួលទាន​។ អ្វី​ដែល​ពិសេស​នោះ​គឺថា ផ្លែ​ត្របែក​មាន​ជាតិ​ស្ករ​តិចជាង​ផ្លែ​ប៉ម​, ក្រូច​, ទំពាំងបាយជូ​រ និង​ផ្លែឈើ​ផ្សេងៗ​ទៀត​ឆ្ងាយ​ណាស់​។ ការបន្ថែម​ជា​ផ្លែ​ប៉ោម​ក្នុង​ទំហំ​មធ្យម​សម្រាប់​អាហារ​ថ្ងៃត្រង់ វា​នឹង​ជួយ​ធ្វើ​កុំអោយ​ឃ្លាន​ម្តង​ទៀត​រហូតដល់​ពេលរ​សៀ​ល​។ វា​ក៏​អាច​ជួយ​អោយ​មនុស្ស​ស្គម​ឡើង​ទម្ងន់​បានដែរ​។ រឿង​នេះ​ប្រហែលជា​ដោយសារតែ​ការ​សម្បូរ​ជីវជាតិ​របស់​វា​ផង ដែល​ជួយ​ថែរក្សា​ការរំលាយ​អាហារ​ជា​ទៀងទាត់ និង​បឺត​ស្រូប​ជីវជាតិ​បាន​យ៉ាង​ល្អ​៕