ផ្លែខ្វិតគឺជាអាហារដ៏អស្ចារ្យសម្រាប់ផ្លូវរំលាយអាហារ ព្រោះវាអាចជួយសម្លាប់ព្រូនក្នុងពោះវៀនបាន ហើយក៏ជាឱសថដ៏ល្អដែរសម្រាប់បញ្ហាក្នុងផ្លូវរំលាយអាហារ។

វាក៏ត្រូវបានគេណែនាំសម្រាប់ព្យាបាលជំងឺរាគមួលរ៉ាំរ៉ៃដែរ។ ផ្លែខ្វិតត្រូវបានគេយកទៅប្រើប្រាស់លើអ្នកដែលមានបញ្ហាដំបៅក្រពះ ព្រោះវាផ្ទូកទៅដោយសារធាតុ Tannin ដែលអាចជួយកាត់បន្ថយការរលាកបាន។ សមាសធាតុជាថ្នាំបន្ទន់លាមករបស់ផ្លែខ្វិតក៏ជួយចៀសផុតពីជំងឺទល់លាមក, ការឈឺចាប់, មិនស្រួលក្នុងខ្លួននិងជំងឺផ្សេងៗ។ បើសិនជាយើងប្រើរួមគ្នានឹងថ្នាំប្រឆាំងនឹងមេរោគផ្សិត និងសម្លាប់ប៉ារ៉ាសិតនោះ វានឹងធ្វើអោយផ្លែខ្វិតនេះមានលទ្ធផលកាន់តែល្អដល់ផ្លូវរំលាយអាហារ៕