​ផ្លែ​ល្ហុង​អាច​ក្លាយទៅជា​ភ្នាក់ងារ​ពង្រឹង​ដល់​សុខភាព​យ៉ាង​អស្ចារ្យ ដែល​វា​ជា​ហេតុផល​នាំអោយ​គេ​ប្រើប្រាស់​វា​ជា​សារធាតុ​កែ​សម្ផស្ស​។ ជាមួយគ្នានេះដែរ ផ្លែ​ល្ហុង​ត្រូវបាន​ប្រើប្រាស់​ជា​ម៉ាស​បិតមុខ​សម្រាប់​មនុស្ស​ស្រី​ជាច្រើន​។ សារធាតុ Papain ក្នុង​ផ្លែ​ល្ហុង​ទៅ​សម្លាប់​កោសិកា​រងាប់ៗ និង​សម្អាត​ដល់​ស្បែក​។

អត្ថប្រយោជន៍ និង​អង់ស៊ីម​ជួយ​អោយ​របួស​ជា​ដែល​មាន​ក្នុង​ផ្លែ​ល្ហុង​អាចជួយ​ព្យាបាល​បញ្ហា​រលាក​ដោយសារ​ពន្លឺព្រះអាទិត្យ និង​រលាក​ស្បែក​បាន​។ ការប្រើប្រាស់​ផ្លែ​ល្ហុង​សម្រាប់​ការ​ម៉ាស្សា​មុខ​គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រា់ប​សុខភាព​ស្បែក និង​កំចាត់​ចោល​នូវ​កោសិកា​រងាប់ៗ​លើ​មុខ​។

បើសិនជា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ចំណាយ​ពេល​ទៅ​ខាងក្រៅ​ច្រើន នោះ​ផ្លែ​ល្ហុង​អាចជា​ជំនួយ​ដ៏​អស្ចារ្យ ព្រោះ​វា​អាច​ជួយ​ប្រឆាំងនឹង​រ៉ាឌីកាល​សេរី​ដែល​ធ្វើអោយ​ស្បែក​ចាស់​បាន​។ សម្បក​ផ្លែ​ល្ហុង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដុស​សម្អាត​មុខ និង​ដៃ​ដើម្បី​អោយ​ស្បែក​មាន​សុខភាព​ល្អ ហើយ​វា​នឹង​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​សម្រាប់​ស្បែក​ទៀតផង​។ ផ្លែ​ល្ហុង​ក៏​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ស្បែក​ដែរ​ដូចជា ជំងឺ​តាអក​, ពង​បែក​, ដំបៅ និង​របួស​ជា​ដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង