Join with Health.com.kh on Telegram

ខ្ទឹមស​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ការ​ចម្អិន​អាហារ ក៏​ដូចជា​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​ផង​ដែរ​នៅ​ទូ​ទាំង​ប្រវត្តិសាស្ត្រ​បុរាណ និង​សម័យ​ទំនើប​ដើម្បី​ការពារ និង​ព្យាបាល​លក្ខខណ្ឌ និង​ជំងឺ​យ៉ាង​ទូលំទូលាយ​។

ខ្ទឹមស​គឺជា​ប្រភេទ​ម្យ៉ាង​នៃ​ខ្ទឹម​ដែល​ត្រូវបាន​ប្រើ​ដោយ​មនុស្ស​ជាតិ​រាប់ពាន់​ឆ្នាំ​មកហើយ និង​ត្រូវបាន​ប្រើ​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​បបុរា​ណ​សម្រាប់​ទាំង​ការ​ធ្វើ​ម្ហូប និង​អត្ថប្រយោជន៍​ក្នុង​ការព្យាបាល​ជំងឺ​។ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ខ្ទឹមស​ការបរិភោគ​ខ្ទឹមស​ឆៅ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​យើង ប៉ុន្តែ​ភាគច្រើន​ពួក​យើង​នឹង​មិន​ជ្រើសរើស​ធ្វើ​បែបនេះ​នោះ​ទេ​។

សម្រាប់​ការ​ចម្អិន​អាហារ​ខ្ទឹមស​ត្រូវ​បាន​ណែនាំ​អោយ​ហា​ន់ ឬ​ចិត​វា ហើយ​ទុក​វា​ចោល​ប្រហែល​១៥​នាទី​មុនពេល​ដាក់​ចម្អិន​ដែល​អនុញ្ញាត​អោយ​សារធាតុ​ម្យ៉ាង​ដែល​គេ​ហៅថា​Allicin​ត្រូវបាន​បង្កើតឡើង​។ ប្រសិនបើ​អ្នក​ចម្អិន​ខ្ទឹមស​ភ្លាមៗ​វា​អាច​ធ្វើអោយ​បាត់បង់​ផល​វិជ្ជមាន​មួយ​ចំនួន​នៃ​ខ្ទឹមស​។

ដូច​ដែល​ការណែនាំ​ក្នុង​ការប្រើប្រាស់​ខ្ទឹមស​ត្រូវបាន​គេ ប្រើប្រាស់​ប្រហែល​១/៣​នៃ​ផ្កា​ខ្ទឹម​ជា​រៀងរាល់ថ្ងៃ​។ គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការលើកកម្ពស់​សុខភាព​ជា​ទូទៅ​គឺ​ពី​២​ទៅ​៥​ក្រាម​នៃ​ខ្ទឹមស​ស្រស់​ដែល​ស្មើ​០.៤​ទៅ​១.២​ក្រាម​នៃ​ម្សៅ​ខ្ទឹមស​ស្ងួត ២​ទៅ​៥​មី​លី​ក្រាម​នៃ​ប្រេង​ខ្ទឹមស និង​៣០០​ទៅ​១០០០ មី​លី​ក្រាម​នៃ​ទឹកដម​នៃ​ខ្ទឹមស​ដែល​ស្មើនឹង​២​ទៅ​៥​មី​លី​ក្រាម​នៃ​សារធាតុ​allicin​។

លើស​ពី​ការប្រឆាំង​នឹង​ជំងឺមហារីក ខ្ទឹមស​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មកហើយ​ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ទងសួត សម្ពាធ​ឈាម​ខ្ពស់ ជំងឺរបេង ឈឺ​សន្លាក់ឆ្អឹង ជំងឺ​ថ្លើម រាគ​មួល ការ​មាន​ព្រូ​ន និង​ជំងឺ​ទឹកនោម​ផ្អែម​។ សូម​ចាំ​ទុក​ថា​មាន​តែ​ការសិក្សា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​បញ្ចប់​ថា​ខ្ទឹមស​អាច​ប្រឆាំង​មហារីក​បាន​យ៉ាង​អ​ស្ចរ្យ​៕