តើអ្នកជាមនុស្សដែលចូលចិត្តបុរសដែលកោរពុកមាត់អស់ ឬមានពុកមាត់ដុះច្រើន? ខណៈពេលដែលវាហាក់បីដូចជាគ្រាន់តែទាក់ទងនឹងចំណង់ចំណូលចិត្តនោះ តែវានឹងបង្ហាញអោយដឹងពីរបៀបដែលយើងមានអារម្មណ៍ចំពោះពុកមាត់មនុស្សប្រុសបាន។

បើយោងទៅតាមការសិក្សាថ្មីមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Biology Letters បានអោយដឹងថា មនុស្សស្រីទំនងជាមានការចាប់អារម្មណ៍កាន់តែច្រើនចំពោះមនុស្សប្រុសដែលទុកពុកមាត់ ហើយក៏ចាប់អារម្មណ៍ជាងមនុស្សប្រុសដែលកោរពុកមាត់ឡើងស្អាតដែរ។
អ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ University of New South Wales ក្នុងទីក្រុងស៊ីនីប្រទេសអូស្ត្រាលីបានបង្កើតនូវការសង្កេតតាមអ៊ីនធើណែតមួយ ដោយការសួរទៅលើស្ត្រីរួមភេទផ្ទុយគ្នាជាង ១៤០០នាក់ និងបុរសរួមភេទផ្ទុយគ្នា ២១៣នាក់ ដើម្បីកំណត់ជាអត្រានៃភាពទាក់ទាញរបស់បុរសតាមរូបភាព។
រូបបុរសក្នុងរូបថតត្រូវបានកែរសម្រួលដូចជា កោរពុកមាត់ចេញ បន្ទាប់មកគាត់កោរចេញម្តងទៀតនៅពេលមានដុះពុកមាត់រុយៗ, ដុះពុកមាត់រាងក្រាស់បន្តិច និងដុះពុកមាត់ស្រមូមតែម្តង។ ទាំងបុរស និងស្ត្រីនិយាយថា បុរសដែលទុកពុកមាត់ (គ្រប់ប្រភេទ) សុទ្ធតែមានភាពទាក់ទាញច្រើនជាងបុរសដែលគ្មានពុកមាត់ ប៉ុន្តែនៅពេលពុកមាត់ស្ថិតក្នុងរូបភាពច្របលចូលគ្នា បុរសដែលកោរពុកមាត់ស្អាតហើយត្រូវបានជាប់ក្នុងអត្រាមួយដែលមានភាពទាក់ទាញជាងធម្មតា។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា បុរសដែលមានស្បែករលោងបែរជាមានអត្រាទាក់ទាញតិចតួច ចំណែកឯបុរសដែលទុកពុកមាត់នៅតែមានភាពទាក់ទាញជាងគេទាំងអស់ទៅវិញ៕