បេសកកម្មរបស់ខ្ញុំគឺធ្វើយ៉ាងណាដើម្បីអោយមនុស្សមានភាពរឹងមាំ, សុវត្ថិភាព និងមានភាពសិចស៊ីក្នុងដំណាក់កាលនីមួយៗនៃឆាកជីវិតរបស់ពួកគេទោះបីជាគេមិនទាន់កើតក៏ដោយ។
សម្រាប់មនុស្សស្រីដែលកំពុងតែមានគម្រោងចង់មានផ្ទៃពោះនោះ រយៈពេលបីខែដែលនឹងនាំអោយមានផ្ទៃពោះបានអាចក្លាយទៅជារយៈពេលដ៏សំខាន់បំផុត ព្រមទាំងត្រូវមានសុខភាពល្អផងដែរ។
វិតាមីនសម្រាប់កូនក្នុងផ្ទៃដែលមានគុណភាពដ៏ល្អនោះគឺជារឿងដែលត្រូវតែមានដើម្បីក្លាយទៅជារបបអាហារដ៏មានសុខភាព ប៉ុន្តែវាគ្រាន់តែជាថ្នាំបំប៉នមួយប៉ុណ្ណោះ។ បើសិនជាអ្នកចូលចិត្តការបកស្រាយរបស់ខ្ញុំ អ្នកនឹងជឿថា អាហារស្រស់ៗគឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីអោយប្រាកដថា អ្នកនឹងទទួលបានជីវជាតិគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចបញ្ជូលក្នុងរបបអាហារអ្នកបាន ជាពិសេសបើសិនជាអ្នកកំពុងតែចាប់ផ្តើមរៀបគម្រោងអោយឆាប់មានផ្ទៃពោះ។
អាហារដែលផ្តល់អោយពោះវៀនមានសុខភាពល្អ
គន្លឹះដ៏សំខាន់ដើម្បីអោយមានសុខភាពនោះគឺធ្វើយ៉ាងណាថែរក្សាប្រព័ន្ធភាពស៊ាំអោយមានភាពរឹងមាំតាមរយៈពោះវៀនមានសុខភាពល្អ។ ដូច្នេះហើយ ចំណុចសំខាន់ដើម្បីបង្កើតកូនមកអោយមានប្រព័ន្ធភាពស៊ាំរឹងមាំបានត្រូវតែប្រាកដថា ពោះវៀនអ្នកមានសុខភាពល្អដែរ។ ចូរញ៉ាំអាហារខាងក្រោមនេះជាប្រចាំថ្ងៃយ៉ាងហោចណាស់មួយប្រភេទដើម្បីផ្តល់ជាសារធាតុ Probiotics ដល់ពោះវៀន។ វាក៏អាចជួយកំចាត់ចោលការបង្ករោគដោយពពួកមេរោគផ្សិតដែលរំខានដល់ការមានផ្ទៃពោះអ្នកដែរ។
អាហារដែលគួរទទួលទាននោះមានដូចជាស្ពៃក្តោប, គីមឈី, តៅហ៊ូ និងទឹកដោះគោយ៉ាអួ។
អាហារមានជាតិវីតាមីន Folate
Folate ត្រូវបានគេស្គាល់ថាជាវីតាមីន Bកំផ្លេចមួយប្រភេទដែលជួយបង្ការកុំអោយមានពិការភាពដល់ទារកក្នុងផ្ទៃជាពិសេសជំងឺពកឆ្អឹងខ្នងតែម្តង។ ដូច្នេះអ្នកគួរតែទទួលទានសណ្តែកគ្រប់ប្រភេទអោយបានច្រើន។ ស្ពៃស្ពីណាច, ប្រូកូឡី និងបន្លែពណ៌បៃតងផ្សេងៗទៀតសុទ្ធតែសម្បូរជាតិវីតាមីន Folate ទាំងអស់។ អាហារទាំងនេះមិនត្រឹមតែសម្បូរ Folate ទេ តែក៏ពោរពេញទៅដោយអង់ទីអុកស៊ីដង់ច្រើនដែរ។
អាហារសម្រាប់ខួរក្បាល
ចូរគិតថា ទារកដែលមិនទាន់កើតគឺកំពុងតែរងចាំការចិញ្ចឹមពីអ្នក។ រាល់ជីវជាតិទាំងអស់ដែលទារកក្នុងផ្ទៃកំពុងតែខ្វះខាតនោះ វានឹងទាញយកចេញពីចំណែករបស់ម្តាយគេជាមិនខាន ជាពិសេសការរក្សាទុកនៃជាតិខ្លាញ់អូមេហ្គាបីតែម្តង។
ជាតិខ្លាញ់អូមេហ្គាបី ជាពិសេស DHA នឹងកើនឡើងខ្លាំងក្នុងខួរក្បាលរបស់ទារកក្នុងរយៈពេលពីរបីខែមុនពេលកើត និងក្រោយកើតផងដែរ។ រឿងនេះបញ្ជាក់អោយដឹងថា ទារកដែលកើតមិនគ្រប់ខែគឺមិនមានពេលគ្រប់គ្រាន់ក្នុងពោះដើម្បីបឺតស្រូបយកជាតិ DHA ច្រើនឡើយ ហើយក្មេងកើតមិនគ្រប់ខែខ្លះអាចមានបញ្ហាជំងឺ រប៉ិសខ្លាំងនិងនិយាយមិនស្តាប់គ្នា (ADHD) ឬ មានភាពមិនធម្មតាផ្សេងៗទៀតដូចជា ឆេវឆាវ, ថប់អារម្មណ៍ ឬបាក់ទឹកចិត្តជាដើម។
វាមិនដែលទេក្នុងការនិយាយថាការចាប់ផ្តើមទទួលទានជាតិខ្លាញ់អូមេហ្គាបីពីត្រីសាលម៉ុង, គ្រាប់ល្ពៅ, សណ្តែកដី, សណ្តែកសៀង និងត្រីសាឌីន គឺជារឿងលឿនពេកនោះទេ៕