​មើមត្រាវ​ផ្ទុក​ទៅ​ដោយ​ចំនួន​ជាតិ​ប៉ូ​តា​ស្យូម​ដ៏​ល្អ​មួយ​ដែល​ជាជាតិ​រ៉ែ​ដ៏​សំខាន់​ដែល​មនុស្ស​យើង​ត្រូវការ​ដើម្បី​មាន​សុខភាព​ល្អ និង​បំពេញ​មុខងារ​ក្នុង​ខ្លួន​បាន​យ៉ាង​ត្រឹមត្រូវ​។

ប៉ូ​តា​ស្យូម​មិន​ត្រឹមតែ​ជួយ​ផ្តល់​នូវ​ការបញ្ជូន​ជាតិ​ទឹក​ដ៏​ល្អ​រវាង​ភ្នាស់​កោសិកា និង​ជាលិការ​ក្នុង​ខ្លួន​ទេ តែ​ក៏​ជួយ​បំបាត់​ស្ត្រេ​ស និង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក្នុង​សរសៃឈាម​អាក់ទែ​ដែរ​។

តាមរយៈ​ការ​បន្ធូរ​សម្ពាធ​ឈាម​ក្នុង​សរសៃឈាម​វ៉ែន និង​អាក់ទែ សម្ពាធ​ឈាម​អាច​នឹង​ថយចុះ ហើយ​ស្ត្រេ​ស​លើ​ប្រព័ន្ធ​សរសៃឈាម​-​បេះដូង​ក៏ ត្រូវ​ថយ​ចុះ​ដែរ​។ ជាតិ​ប៉ូ​តា​ស្យូម​មាន​ទំនាក់ទំនង​នឹង​ការបង្កើន​មុខងារ​នៃ​ភាព​ឆ្លាត​វៃ ដោយសារ​តែ​វា​មាន​ទំនាក់ទំនង​នឹង​សរសៃប្រសាទ​ចំពោះ​សម្ពាធ​ឈាម ដូច្នេះ​វា​នឹង​បន្ថយ​សម្ពាធ​ឈាម និង​បញ្ជូន​លំហូរ​ឈាម​កាន់តែ​ល្អ​រវាង​ភ្នាស​សរសៃប្រសាទ​ក្នុង​ខ្លួន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង