ទឹកក្រូចឆ្មាក៏ត្រូវបានគេប្រើប្រាស់ជាញឹកញាប់សម្រាប់ការថែរក្សាមាត់ធ្មេញដែរ។ បើសិនជាទឹកក្រូចឆ្មាស្រស់ៗលាបទៅលើធ្មេញដែលកំពុងតែឈឺ នោះវាពិតជាអាចជួយសម្រួលដល់ការឈឺចាប់បាន។

ការប្រើទឹកក្រូចឆ្មាសម្រាប់ម៉ាស្សាលើអញ្ចាញធ្មេញក៏អាចបញ្ឈប់បញ្ហាឈាមតាមអញ្ចាញធ្មេញបានដែរ ខណៈពេលកំពុងតែបំបាត់បញ្ហាក្លិនមាត់អាក្រក់ដែលអាចកើតចេញពីជំងឺអញ្ចាញធ្មេញជាច្រើនប្រភេទ។
លើសពីនេះទៅទៀត ក្រូចឆ្មាក៏អាចប្រើប្រាស់ក្នុងការលាងសម្អាតធ្មេញជាទៀងទាត់បានដែរ។ ចូរជ្រើសរើសយកថ្នាំដុសធ្មេញណាដែលមានធាតុផ្សំពីក្រូចឆ្មា ឬបន្ថែមទឹកក្រូចឆ្មារទៅលើថ្នាំដុសធ្មេញធម្មតារបស់អ្នកទៀត។ អ្នកខ្លះបានប្រើសំបកក្រូចឆ្មាខាងក្នុងទៅដុសធ្មេញរបស់ពួកគេដែរ។ ប៉ុន្តែចូរប្រុងប្រយ័ត្នថា ក្រូចឆ្មាមានជាតិអាស៊ីតខ្ពស់ណាស់ ដូច្នេះបើសិនជាមាត់អ្នកចាប់ផ្តើមក្រហាយហើយ ចូរលាងជម្រះអញ្ជាញធ្មេញ និងមាត់ជាមួយទឹកអោយបានលឿនទៅ៕