មនុស្សភាគច្រើនមានការយល់សប្តិអាក្រក់ពីពេលមួយទៅពេលមួយ ប៉ុន្តែរឿងមួយចំនួនអាចជម្រុញអោយការយល់សប្តិអាក្រក់មានជាប់រហូត។

ចំពោះមនុស្សមួយចំនួន, ថ្នាំមួយចំនួន, ស្រា, ថ្នាំញៀន, គេងមិនឆ្អែត, គ្រុនក្តៅ ឬការថប់បារម្ភជួនកាលបណ្តាលអោយយល់សប្តិអាក្រក់ផងដែរ។ ជារឿយៗ, ការយល់សប្តិអាក្រក់ហាក់ដូចជាត្រូវបានបង្កឡើងដោយបញ្ហាអារម្មណ៍នៅផ្ទះ ឬនៅសាលា, ការប្រែប្រួលជីវិតដ៏ធំ ដូចជាការផ្លាស់ប្តូរទីលំនៅ, ការមានគ្រោះថ្នាក់ និងស្ត្រេស ទោះបីជាអ្វីដែលកើតមានឡើងចំពោះការយល់សប្តិអាក្រក់ពេលខ្លះអាចហាក់ដូចជាមិនទាក់ទងទៅនឹងជីវិតរបស់អ្នក។
សាកល្បងបញ្ឈប់ការយល់សប្តិអាក្រក់ដោយធ្វើការគេងអោយបានទៀងទាត់ដែលរួមមាន គេងអោយបានគ្រប់គ្រាន់នៅពេលយប់ ដូចនេះអ្នកមិនមានអារម្មណ័ថាចង់គេងនៅពេលថ្ងៃត្រង់ ឬល្ងាចនោះទេ។ កាត់បន្ថយការផឹកកាហ្វេអ៊ីន, ស្រា និងជក់បារីក៏អាចជួយបានផងដែរ។ ជៀសវាងការញ៉ាំអាហារគៀកនឹងម៉ោងគេង។
ការធ្វើលំហាត់ប្រាណអំឡុងពេលថ្ងៃគឺជាវិធីសាស្ត្រល្អមួយដើម្បីប្រឆាំងនឹងយល់សប្តិអាក្រក់ ប៉ុន្តែកុំធ្វើលំហាត់ប្រាណយប់ពេកមុននឹងចូលគេង។ បន្ធូរអារម្មណ៍មុននឹងចូលគេងគឺជាចំនុចសំខាន់ក្នុងការគេងពេលយប់បានល្អ។ ចៀសវាងការមើលរឿងដែលគួរអោយខ្លាច និងការលេងវីដេអូហ្គេមក៏អាចមានប្រយោជន៍ផងដែរ។
ក្នុងករណីកម្រ, បញ្ហាសុខភាព ឬបញ្ហាមាត់ធ្មេញក៏អាចបណ្តាលអោយប៉ះពាល់ដល់ការគេង ផងដែរ។ ដូចនេះការវាយតម្លៃដោយគ្រូពេទ្យ ឬទន្តបណ្ឌិតគឺជាមធ្យោបាយមួយដ៏ល្អ។
ប្រសិនបើអ្វីកំពុងតែរំខានអ្នកខ្លាំង, ប្រសិនបើអ្នកថប់បារម្ភ ឬខ្លាច ឬប្រសិនបើអ្នកបន្តមានការយល់សប្តិអាក្រក់, សូមទៅជួបអ្នកប្រឹក្សាពីបញ្ហាផ្លូវចិត្ត។ កាត់បន្ថយបញ្ហាអារម្មណ៍អាចដោះស្រាយដល់បញ្ហាយល់សប្តិអាក្រក់បាន៕