Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការងូតទឹកឲ្យទារកដែលអ្នកមានគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរងូតទឹកឲ្យទារកច្រើនដងពេកក្នុងមួយថ្ងៃទេ ព្រោះទារកដែលទើបនឹងកើតចេញមក មិនត្រូវការសម្អាតខ្លាំងនោះទេ។ ស្បែករបស់ទារកនៅមិនទាន់រឹងមាំដូចជាមនុស្សធំឡើយ។ បើងូតទឹកច្រើនពេកអាចធ្វើឲ្យប៉ះពាល់ដល់ស្បែក និងសុខភាពកូនបាន។
  1. កន្សែងដែលអ្នកប្រើមកជូតខ្លួនឲ្យទារក គួរតែប្រើកន្សែងដែលទន់ មិនគួរគ្រើមឡើយ ព្រោះបើប្រើកន្សែងគ្រើម នឹងអាចធ្វើឲ្យស្បែកកូនគ្រោះថ្នាក់ណាស់។ ដូចនេះ កន្សែងដែលមានសាច់ក្រណាត់ទន់ ជាជម្រើសដ៏ល្អសម្រាប់កូនដែលទើបនឹងកើត។
  1. អ្នកក៏មិនគួរត្រាំកូនក្នុងទឹកដែរ ដោយអ្នកគួរតែប្រើកន្សែងជ្រលក់ទឹក ហើយជូតខ្លួនឲ្យកូន ព្រោះវាជាវិធីដែលល្អជាងងូតទឹកឲ្យកូន ដោយសារតែផ្សិតកូនមិនទាន់ផ្សះ។ ដូចនេះ អ្នកគួរតែជូតខ្លួនឲ្យកូនវិញ ទើបផ្សិតនោះមិនត្រូវទឹក ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់។
  1. ក្នុងពេលងូតទឹក ឬជូតខ្លួនឲ្យកូន មិនគួរលើសពី៥នាទីឡើយ ព្រោះអាចធ្វើឲ្យកូនឈឺបាន ដោយសារតែត្រូវខ្យល់ និងទឹកច្រើនពេក។ ដូចនេះ ពេលដែលងូតទឹកឲ្យទារកទោះកើត អ្នកម្តាយគួរតែប្រយ័ត្នពីចំណុចទាំងនេះ៕