​ផ្លែ​សារី​ដែល​សម្បូរ​ទៅ​ដោយ​សាច់ និង​ជាតិ​សរសៃ​មួយ​នេះ​មាន​តួនាទី​ដ៏​សំខាន់​បំផុត​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​។

ជាមួយនឹង​ការ​ទទួលទាន​ផ្លែ​សេរី​តែ​មួយ​ផ្លែ វា​នឹង​ផ្តល់​នូវ​ជាតិ​សរសៃ ១៨​ភាគរយ​នៃ​តម្រូវការ​ជាតិ​សរសៃ​ប្រចាំថ្ងៃ​របស់​មួយ ដូច្នេះ​វា​អាច​ជា​ភ្នាក់ងារ​ដ៏​ខ្លាំង​ក្លាយ​សម្រាប់​សុខភាព និង​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​។ ជាតិ​សរសៃ​ក្នុង​ផ្លែ​សារី​ភាគច្រើន​គឺជា​ប្រភេទ Non-soluble Polysaccharide (NSP) ដែល​មានន័យថា វា​ដើរតួ​ជា​ភ្នាក់ងារ​ផ្តល់​ភាព​ណែន​ក្នុង​ពោះវៀន​។

វា​ប្រមូលផ្តុំ​អាហារ និង​បន្ថែម​ភាព​ណែន ដូច្នេះ​វា​នឹង​ធ្វើអោយ​អាហារ​ធ្វើ​ចលនា​បាន​យ៉ាង​ស្រួល​ជាង​មុន​។ វា​ធ្វើអោយ​ការ​បន្ទោបង់​មាន​ភាពទៀងទាត់ និង​កាត់បន្ថយ​ឱកាស​នៃ​ការ​ទល់លាមក ព្រមទាំង​រាគ​ផងដែរ​។ ជាមួយគ្នានេះដែរ កំទិច​នៃ​ជាតិ​សរសៃ​បែប​ធម្មជាតិ​របស់​ផ្លែ​សារី​នឹង​ជួយ​ទៅ​តោង​ភ្ជាប់​សារធាតុបង្កមហារីក ព្រមទាំង​រ៉ាឌីកាល​សេរី​ក្នុង​ពោះវៀន​ធំ និង​ការពារ​សារី​រាង្គ​ពី​ឥទ្ធិពល​នៃ​ការខូចខា​តរបស់​វា​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង