រមាស់ស្បែកគឺជារឿងដែលមនុស្សភាគច្រើនពិបាកក្នុងការទ្រាំ នឹងមិនមានអ្វីដែលអាចជួយបានច្រើនដូចជាការអេះនៅកន្លែងដែលរមាស់នោះទេ។ រមាស់គឺពិតជាផ្នែកមួយនៃយន្តការ ការពាររបស់រាងកាយប្រឆាំងនឹងការរលាក ប៉ុន្តែប្រសិនបើអ្នកមានទំលាប់នៃការអេះ វាអាច បង្កអោយមានភាពមិនស្រួលយ៉ាងច្រើន។

ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអ្នក អាចសាកល្បងប្រើប្រាស់វត្ថុធាតុដែលមាននៅក្នុងផ្ទះបាយរបស់អ្នកដើម្បីបំបាត់ការរមាស់លើ ស្បែកបាន៖
ប្រេងដូង
ប្រេងដូងគឺជាល្អសម្រាប់ការរមាស់ស្បែក។ ដោយសារតែស្បែកស្ងួត ឬមានសត្វល្អិតខាំថាតើមួយណាគឺជាមូលហេតុនៃការរមាស់នេះ ប្រេងដូងអាចធ្វើការបានយ៉ាងអស្ចារ្យ។ វិធីដ៏ល្អបំផុតក្នុងការប្រើវាគឺជូតប្រេងដូងតិចតួចដោយផ្ទាល់ទៅលើកន្លែងដែលរមាស់។ ប្រសិនបើអ្នកមានការរមាស់ពេញខ្លួនជាពិសេសក្នុងអំឡុងពេលរដូវរងារ ត្រាំនៅក្នុងអាងទឹកក្តៅឧណ្ឌៗបន្ទាប់មកគ្រាន់តែជូតខ្លួនអោយស្ងួត ហើយលាបប្រេងពេញទាំងខ្លួន។ ដូងគឺមានប្រសិទ្ធិភាពយ៉ាង ខ្លាំងនៅក្នុងជំងឺទូទៅមួយចំនួនដូចជាដំបៅក្នុងមាត់ផងដែរ។
ក្រូចឆ្មា
សម្បូរដោយនៃវីតាមីនសេក្រូចគឺជាឱសថដ៏ល្អបំផុតសម្រាប់ការរមាស់ស្បែក។ ប្រេងដែលមាននៅលើសំបកវាមានសមត្ថភាពក្នុងការធ្វើអោយមានអារម្មណ៍ស្ពឹក ហើយក៏ល្អផងដែរ ក្នុងកាតប្រឆាំងនឹងការរលាក។ គ្រាន់តែកាត់ក្រូចជាពីរហើយច្របាច់យកទឹកចេញតិចតួចនៅ លើកន្លែងរមាស់នោះ ទុកអោយស្ងួត ហើយអ្នកនឹងឃើញថាបានធូរស្រាលភ្លាម។
ប្រទាលកន្ទុយក្រពើ
ជាមួយនឹងការផ្តល់សំណើម ប្រទាលកន្ទុយក្រពើគឺជាផ្នែកមួយនៃភ្នាក់ងារធ្វើអោយស្បែករលោងដែលមានប្រសិទ្ធិភាពបំផុត។ ពេលដែលអ្នកលាបជែលនៅលើកន្លែងរមាស់វាអាចជួយកាត់បន្ថយការរលាកស្បែកនៅក្នុងកន្លែងនោះ និងបំបាត់ការមាស់បានរហ័ស។ គ្រាន់តែបេះស្លឹកពីដើម កាត់វាតាមបណ្តោយដោយប្រើកាំបិត និងប្រើស្លាបព្រាយកសារធាតុអន្ធឹលនៅខាងក្នុង។ លាបជែលនៃប្រទាលកន្ទុយក្រពើនេះទៅលើកន្លែងរមាស់ និងទុកវាអោយនៅលើនោះពី បីនាទី។
ពេលដែលអ្នករមាស់លើស្បែកសូមសាកល្បងវិធីទាំងនេះជំនួសអោយការអេះ ហើយអ្នកនឹងឃើញថាការរមាស់បានធូរស្រាលដោយខ្លួនឯង។ ទោះជាយ៉ាងណាប្រសិនបើអ្នកឃើញថាការប្រើប្រាស់សារធាតុទាំងនេះមិនផ្ដល់អោយអ្នកនូវភាពធូរស្រាល អ្នកអាចត្រូវការស្វែងរក អ្វីដែលបណ្តាលអោយរមាស់នោះ។ ប្រតិកម្មទៅនឹងសម្លៀកបំពាក់មួយចំនួនបានធ្វើពីសារធាតុសំយោគ ឬប្រតិកម្មអាឡែហ្ស៊ីអាហារពេលខ្លះអាចនឹងកំណត់ដោយរោគសញ្ញានៃការ រមាស់។ ប៉ុន្តែបើសិនបើមានការផ្លាស់ប្តូរពណ៌នៅកន្លែងរមាស់ ឬប្រសិនបើអ្នកឃើញថាស្បែក មានស្នាម ឬឡើងភ្លឺចាំង ឬប្រសិនបើរមាស់គឺធ្ងន់ធ្ងររំខាន់ការគេងរបស់អ្នកសូមធានាថាអ្នកបានជួបជាមួយគ្រូពេទ្យដើម្បីទទួលបាននូវគំនិតដែលមានជំនាញវិជ្ជាជីវៈ និងការព្យាបាល បានត្រឹមត្រូវ៕