ការឈានចូលក្នុងស្ថានភាពរ៉ាំងរដូវហើយ វាពិតជាធ្វើអោយមានអាការៈស្ងួតទ្វារមាសកើតមានជាមិនខាន ព្រមទាំងធ្វើអោយមានអារម្មណ៍រមាស, ឈឺចាក់ៗ, ក្រហាយ, ឈឺ និងនោមញឹកញាប់ជាដើម។

ការស្ងួតរបស់ទ្វារមាសកម្រនឹងគេលើកមកនិយាយណាស់ ប៉ុន្តែវាពិតជាប៉ះពាល់ដល់ទំនាក់ទំនងស្នេហាជាមួយដៃគូរនៅពេលវាធ្វើអោយរំខានដល់ជីវិតផ្លូវភេទ និងអារម្មណ៍នៃការទទួលបានភាពសុខស្រួលទូរទៅ។ ប៉ុន្តែយើងមានវិធីសាស្ត្រខ្លះៗដែរសម្រាប់ដោះស្រាយនឹងនឹងបញ្ហានេះ។
ការព្យាបាលដោយអេស្ត្រូជែនក្នុងទ្វារមាស
មានក្រែមច្រើនប្រភេទដែលអាចយកមកលាបលើទ្វារមាសពីរទៅបីដងក្នុងមួយសប្តាហ៍បាន។ ឬគ្រូពេទ្យអាចដាក់កងទៅក្នុងទ្វារមាសដើម្បីអោយវាអាចបញ្ចេញចំនួនអ័រម៉ូនអេស្ត្រូជែន ព្រមទាំងត្រូវដូរចេញជារៀងរាល់បីខែម្តងទៀតផង។
បន្ថយស្ត្រេស
សុខភាពផ្លូវចិត្តក៏ដើរតួនាទីយ៉ាងសំខាន់ចំពោះភាពស្ងួតរបស់ទ្វារមាសដែរ។ ចូរលុបបំបាត់ភាពស្ត្រេសដោយខ្លួនឯង និងកុំខ្វល់នឹងបញ្ហាទាំងអស់របស់អ្នកទៀតអី។ ភាពស្ត្រេសខាងផ្លូវចិត្តនឹងអាចនាំអោយមានបញ្ហាលើរាងកាយបាន។
ការថែរទាំងខ្លួន
សាប៊ូដុសខ្លួន, ទឹកលាងដៃ, ការងូតទឹកដែលមានសាប៊ូពពុះច្រើនក៏ជាមូលហេតុធ្វើអោយមានបញ្ហាដល់ទ្វារមាសស្ងួតដែរ។ ដូច្នេះចូរធ្វើយ៉ាងណាជ្រើសរើសសាប៊ូណាដែលមានកម្រិត pH ល្មមដែលមិនមានសារធាតុគីមីច្រើន។
ដឹងអំពីរបបអាហារ
របបអាហារដែលមានតុល្យភាពគឺជារឿងមួយដ៏សំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺគ្រឿងផ្សំរបស់វា ដែលគួរតែមានអាហារសម្បូរដោយជាតិសណ្តែកអោយបានច្រើន៕