​ការរក្សា​តម្រងនោម​អោយមាន​សុខភាព​ល្អ គឺ​ពិតជា​រឿង​សំខាន់​, ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹកនោម​ផ្អែម​ជាដើម​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង និង​រក្សា​ជំងឺ​អាមេរិក (U.S. Centers for Disease Control and Prevention) បានបង្ហាញ​ពី​របៀប​ការពារ​តម្រង​នោម​របស់​អ្នកៈ​

  • រក្សា​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​អោយនៅ​ថេរ​
  • ញ៉ាំ​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន និង​កាត់បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់​
  • ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់​
  • ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​នានា​, សូម​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​
  • សូម​រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​អោយ​ស្ថិត​នៅ​ថេរ និង​ពិនិត្យ​មើលអេ​ម៉ូក្លូ​ប៊ីន A1c អោយបាន​យ៉ាងហោច​ណាស់​២​ដង​ក្នុង​មួយឆ្នាំ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង