Join with Health.com.kh on Telegram

​មួយ​ភាគ​ធំ​នៃ​មនុស្សពេញវ័យ និង​កុមារ​មានការ​តឹង​ច្រមុះ​។ ជំងឺ​នេះ​អាច​មាន​ការរំខាន​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ វា​ក៏​អាច​បណ្តាលអោយមាន​បញ្ហា​ផ្សេងៗ​ដូចជា​ការឆ្លង​មេរោគ​ក្នុង​ត្រចៀក បំពង់ក បញ្ហា​ផ្លូវដង្ហើម​នៅលើ​ទារក គេង​មិន​ដកដង្ហើម និង​ការ​ស្រ​មុក ហើយ​រំខាន​ដល់​ការវិវត្ត​នៃ​ការ​លឺ និង​ការនិយាយ​។

តឹង​ច្រមុះ​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​កត្តា​មួយចំនួន​រួមមាន ប្រតិកម្ម​អាឡែរ​ហ្ស៊ី ឬ​ការប៉ះពាល់​នឹង​បាក់តេរី និង​មេរោគ​ផ្សេង​ទៀត​បង្ក​អោយ​ប្រព័ន្ធ​ភាពស៊ាំ រាងកាយ​ចុះខ្សោយ និង​បណ្តាលអោយ​មាន​ប្រតិកម្ម​ការពារ​ដែល​នាំអោយ​ហើម​ភ្នាស​ក្នុង​ច្រមុះ​ដែល​ជាហេតុ​ធ្វើអោយ​តឹង​ច្រមុះ​។

មាន​ការព្យាបាល​ដោយ​ខ្លួនឯង​ដែល​អាច​ជួយ​ព្យាបាល ឬ​បន្ថយ​ការ​តឹង​ច្រមុះ​របស់​អ្នក​បាន​។ សូម​អនុវត្ត​ដូចខាងក្រោម​នេះ ៖

​ក្រុម​អ្នកជំនាញ​ជឿ​ថា​ការដុត​គ្រាប់​ក្រវាញ​១​ស្លាបព្រា​នៅលើ​ធ្យូងថ្ម​ក្តៅ ហើយ​ស្រូវ​ជា​លទ្ធផល​ផ្សែង​គឺជា​ផ្នែក​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ការព្យាបាល​តឹង​ច្រមុះ ។ ជា​ជម្រើស​ទឹក​ពុះ និង​អំបិល​ហើយ​បន្ទាប់​មក​ប្រើ​វា​បន្តក់​ចូលទៅ​ក្នុង​រន្ធ​ច្រមុះ​នី​មួយៗ​។ វា​អាច​ជួយ​បាន​អោយ​បាន​ប្រសិនបើ​អ្នក​ទប់​ក្បាល​របស់​អ្នក​ផ្អៀង​ទៅក្រោយ​រហូតដល់​អ្នក​មាន​អារម្មណ៍​ថា​មាន​ទឹកអំបិល​បាន​ទៅដល់​បំពង់​ក​របស់​អ្នក​បន្ទាប់​មក​ផ្លុំ​តាម​ច្រមុះ​។

ដោយ​ស្រូប​ម្រេច​ខ្មៅ ឬ​ផ្សែង ដែល​ចេញពី​ការដុត​គ្រាប់​ម្រេច​ប្រាំ ឬ​ប្រាំ​មួយ​គ្រាប់​អាច​បន្ថយ​ការ​ស្រ​មុក ប៉ុន្តែ​វា​ពិតជា​នឹង​ជួយ​បន្ថយ​ភាព​មិន​ស្រួល​ដែល​បណ្តាល​មក​ពី​ការ​តឹង​ច្រមុះ​នេះ​។ ដូចគ្នា​នេះ​ដែរ​ដោយសារ​ស្រូប​សារធាតុ​មួយ ដំណក់​នៃ​ប្រេងខ្យល់​អាច​ជួយ​បាន​មួយចំនួន​។ ការ​ងូតទឹ​កក្តៅ ឬ​ញ៉ាំ​ទឹក​ក្តៅ​ក៏​អាច​បន្ធូរកា​រតឹង​ច្រមុះ​បាន​ផង​ដែរ​។

ការការពារ​ការ​តឹង​ច្រមុះ​ដោយ​ការបំបាត់​អាឡែរ​ហ្ស៊ី​មក​ពី​អាហារ និង​បរិស្ថាន​ហើយ​មាន​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ និង​រស់​នៅ​មាន​តុល្យភាព​ដែល មាន​រួមបញ្ចូល​ទាំង​ការ​គេង ការធ្វើ​លំ​ហាត់ប្រាណ និង​ការសំរាកលំហែ​នឹង​ជួយ​រក្សា​រាងកាយ​របស់​អ្នក​អោយមាន​សុខភាព​ល្អ និង​រឹងមាំ និង​មាន​ភាព​ធន់​ទ្រាំ​ទៅនឹង​ចំនួន​នៃ​មូលហេតុ​នៃ​ការ​តឹង​ច្រមុះ​នេះ​៕