ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយសន្សំសំចៃភ្លើងទូរទឹកកករបស់អ្នក។ តើមានអ្វីខ្លះទៅ?
ដំបូងអ្នកអាចយកក្រដាសA4ចំនួនមួយសន្លឹក រួចបើកទ្វារទូរទឹកកក ហើយដាក់ក្រដាសនោះចូលក្នុងចន្លោះទ្វារ រួចបិទទ្វារភ្លាម ដោយឲ្យក្រដាសនោះកៀបចំកណ្តាលទ្វារ។ បន្ទាប់មកអ្នកអាចសាកល្បងទាញក្រដាសនោះចេញ បើអ្នកអាចទាញចេញយ៉ាងងាយ មានន័យថាកៅស៊ូនៅត្រង់ទ្វារនោះមានលក្ខណៈរលុង ដោយធ្វើឲ្យទ្វារទូរទឹកកកបិទមិនជិត ទើបស៊ីភ្លើងច្រើន។ វិធីក្នុងការសន្សំភ្លើង: អ្នកអាចយកទឹកចំនួនមួយចានទៅដាក់ក្នុងកន្លែងកក ដោយក្រោយពេលដែលវាកក អ្នកអាចយកទៅដាក់ក្នុងកន្លែងមិនកកវិញ។ ការធ្វើបែបនេះ អាចជួយសន្សំភ្លើងទូរទឹកកកអ្នកបានច្រើនណាស់ ដោយមិនចំណាយប្រាក់ច្រើនលើថ្លៃភ្លើងនោះទេ៕