​រាងកាយ​របស់​ស្ត្រី​នឹង​ផលិត​អ័រម៉ូន​អេ​ស្ត្រូជែន​ដោយ​ធម្មជាតិ​ពេញ​មួយជីវិត​រហូតដល់​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​រាំងរដូវ ព្រោះ​ពេលនោះ​ការផលិត​របស់​អ័រម៉ូន​អេ​ស្ត្រូជែន​នឹង​ថយ​ចុះ​វិញ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​ការ​រាំងរដូវ​កើតមាន​ហើយ រាងកាយ​នឹង​ឈប់​ផលិត​អ័រម៉ូន​មួយ​នេះ​តែម្តង​។ ដូច្នេះ​ហេតុ​អ្វី​រឿង​នេះ​ធ្វើអោយ​ប្រឈមមុខ​? អ័រម៉ូន​អេ​ស្ត្រូជែន​ជួយ​អោយ​ឆ្អឹង​មាន​សុខភាព​ល្អ​។ បើសិនជា​គ្មាន​វា​ទេ កំហាប់​ឆ្អឹង​នឹង​បាត់បង់​។

​ការ​ទទួលទាន​ទឹក​ផ្លែ​ទទឹម​សម្រាប់​ព្យាបាល​អាការៈ​រាំងរដូវ និង​បាត់បង់​កំហាប់​ឆ្អឹង​គឺជា​គំនិត​មួយ​ដ៏​ល្អ​បំផុត ព្រោះ​ទឹក​ផ្លែឈើ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​អ័រម៉ូន​អេ​ស្ត្រូជែន​ក្នុង​ទម្រង​ធម្មជាតិ​មួយ​ហៅថា Estrone​។ តាមរយៈ​ការ​ទទួលទាន​ទឹក​ផ្លែ​ទទឹម​រាល់ថ្ងៃ រាងកាយ​នឹង​ទទួលបាន​ទម្រ​ង​អ័រម៉ូន​មួយ​ប្រភេទ​នេះ​ជាមួយនឹង​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​ដែរ​។ ការបាត់បង់​កំហាប់​ឆ្អឹង​ហាក់បីដូចជា​ត្រូវ​បាន​ទប់ស្កាត់​តាមរយៈ​ការ​ទទួលទាន​ទឹក​ផ្លែ​ទទឹម​។ អាការៈ​ក្តៅ​ពេញ​ខ្លួនក៏​ត្រូវ​បានកា​ត់​បន្ថយ​ដែរ​។

​អង់​ទី​អុក​ស៊ីដង់ និង​អេ​ស្ត្រូជែន​ក្នុង​ទឹកផ្លែ​ទទឹម​ប្រហែល​ជា​ជួយ​ពង្រឹងដ​ល់​រោគសញ្ញា​នៃ​អាការៈរាំង​រដូវ​បងដែរ​ដូចជា ការបាក់​ទឹកចិត្ត​និង​ស្ងួត​ទ្វារមាស​។ អ្នក​ក៏​នឹង​ទទួលបាន​ជាតិ​កាលស្យូម​ខ្ពស់​ពេល​ផឹកទឹក​ផ្លែ​ទទឹម​សម្រាប់​ការព្យាបាល​ពេល​រាំងរដូវ និង​បាត់បង់​កំហាប់​ឆ្អឹង​។ ជាតិ​កាលស្យូម​ជា​អ្នក​ជួយ​ទ្រទ្រង់​កំហាប់​ឆ្អឹង ដូច្នេះ​វា​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ទទួល​ទាន​ចំនួន​កាលស្យូម​ត្រឹមត្រូវ​រាល់​ថ្ងៃ​ដើម្បី​កុំអោយ​មាន​ជំងឺ​ទឹក់​ទង​នឹង​ការបាត់បង់​កំហាប់​ឆ្អឹង​ទៀត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង