ទម្លាប់ហាត់ប្រាណដ៏ល្អមួយមានរឿងបីដែលត្រូវចូលរួមនោះគឺ វាបង្កើនថាមពល, ធ្វើអោយអារម្មណ៍ល្អ និងបង្កើនប្រព័ន្ធភាពស៊ាំ។ ជាមួយនឹងការហាត់ប្រាណច្រើនភ្លាមៗ និងខ្លាំងជ្រុលពេគអាចប៉ះពាល់ដល់សុខភាពបាន។ ដូច្នេះតើមានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាអ្នកអាចបាក់កម្លាំងដោយសារតែការហាត់ប្រាណខ្លាំងពេកទៅ?
- ធ្ងន់ជើង៖ ជើងរបស់អ្នកអាចនឹងមានអារម្មណ៍ថាធ្ងន់ពេលលើកឡើង និងស្ពឹកស្រពន់ពេលដើរ។
- អារម្មណ៍ប្រែប្រួល៖ ការច្រឡំ, ការបាក់ទឹកចិត្ត, ខឹង និងថប់អារម្មណ៍ភ្លាមៗគឺជាសញ្ញានៃការផលិតអ័រម៉ូន Cortisol ច្រើនពេក។ អ័រម៉ូនស្ត្រេសដែលមិនត្រូវបានក្នុងពេលដែលមានអារម្មណ៍មិនល្អតែ តែវាក៏ត្រូវផលិតដោយសារតែការធ្វើសកម្មភាពរាងកាយខ្លាំងពេកដែរ។
- ឈឺសាច់ដុំខ្លាំងពេក៖ សកម្មភាពរាងកាយទាំងអស់សុទ្ធតែធ្វើអោយមានសម្ពាធ និងរហែកដល់សាច់ដុំ ប៉ុន្តែជាមួយនឹងផ្គតផ្គង់ជីវជាតិបានត្រឹមត្រូវ និងសម្រាកបានគ្រប់គ្រាន់ ការឈឺសាច់ដុំអាចនឹងស្រួលបួលឡើងវិញ។ ការឈឺសាច់ដុំជាប់រហូតក៏ជាសញ្ញានៃការហាត់ប្រាណជ្រុលពេកដែរ។
- ចង្វាក់បេះដូងកើនឡើង៖ លំហាត់ប្រាណបែបអ៊ែរ៉ូប៊ិកនឹងធ្វើអោយចង្វាក់បេះដូងកើនឡើងប៉ុន្តែការហាត់ប្រាណដោយប្រើកម្លាំងខ្លាំងអាចដាក់សម្ពាធទៅលើបេះដូង និងអោយបេះដូងធ្វើការកាន់តែខ្លាំងបាន។ ជាធម្មតាបេះដូងត្រូវលោតពី ៥៥ ទៅ៧៥ដងក្នុងមួយនាទីពេលសម្រាក។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលហាត់ប្រាណខ្លាំងពេកអាចធ្វើអោយចង្វាក់បេះដូងកើនឡើងបាន។
- អស់កម្លាំង៖ ការដែលមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃដូចពីមុនគឺជាសញ្ញាដែលបញ្ជាក់ថាអ្នកកំពុងតែអស់កម្លាំងហើយ។
- ប្រែប្រួលរបៀបរបបដេក៖ ធម្មតាគ្លុយកូសគឺជាប្រេងសាំងសម្រាប់ចិញ្ចឹមខួរក្បាល។ នៅពេលអ្នកហាត់ប្រាណខ្លាំងពេក វានឹងទៅកាត់បន្ថយចំនួនជាតិគ្លុយកូសដែលរក្សាទុកក្នុងថ្លើម ដែលជាហេតុនាំងអោយមានបញ្ហាក្នុងការដេក។
- ដេកមិនលក់៖ ការដែលដេកមិនកើត, ដេកមិនបានគ្រប់គ្រាន់ ឬត្រូវការដេកកាន់តែច្រើនគឺជាសញ្ញាដែលអ្នកកំពុងតែធ្វើការងារអ្វីមួយខ្លាំងក្លាពេកហើយ។
- ស្ត្រីអាចមិនមករដូវ៖ ការដែលបាត់បង់រដ្តរដូវធម្មតាគឺជាសញ្ញាដែលកើតមានជាញឹកញាប់មួយនៃការហាត់ប្រាណខ្លាំងក្លាពេក។ រឿងនេះកើតឡើងដោយសារតែការរំលាយអាហាររបស់រាងកាយទទួលរងសម្ពាធពីការប្រើប្រាស់ច្រើន។ អ្នកខ្លះប្រហែលជាធ្លាប់មានបញ្ហាមករដូវតិចៗ ឬមិនមករដូវសោះតែម្តងរយៈពេលពីបី ទៅប្រាំមួយខែឯណោះ។ ការថយចុះរបស់អ័រម៉ូនតេស្តូស្តេរ៉ូនលើបុរស ក៏អាចប៉ះពាល់ដល់កម្លាំងរបស់សាច់ដុំ និងនាំអោយខ្សោយសាច់ដុំដែរ។
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ ជាមួយនឹងពេលវេលាជាសះស្បើយពីភាពស្ត្រេស យន្តការការពារខ្លួនរបស់រាងកាយនឹងធញលាក់ចុះ ហើយការរលាក, ការមានរបួស និងជំងឺនឹងអាចមានផលវិបាកច្រើនទៀត។
រោគសញ្ញានៃការបាក់កម្លាំងក្រោយហាត់ប្រាណអាចកើតឡើងមិនដល់ ២សប្តាហ៍ទេ ប៉ុន្តែពេលខ្លះក៏អាចដល់ច្រើនខែដែឬ។ វាអាចកើតឡើងលើមនុស្សគ្រប់គ្នាដូចជា អ្នកកីឡាអត្តពលកម្ម, អ្នករាំ, យុវវ័យ, បុរស និងស្ត្រី៕