​អ្នកស្រាវជ្រាវ​បាន​ប្រាប់អោយដឹង​ថា ផ្លែក្រូច​អាចជួយ​អោយ​សរសៃឈាម​របស់​អ្នក​មាន​សុខភាព​ល្អ និង​ការពារ​មិន​អោយ​កើត​ជំងឺ​គាំងបេះដូង​បាន​ទៀត​ផង​។ ផ្លែឈើ​ជូរៗ​ផ្ទុក​ទៅដោយ​ជាតិគីមី​ជាច្រើន​សម្រាប់​ទៅ​កាតប់បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ពី ២០ ទៅ​២៥​ភាគរយ ពេល​សិក្សា​លើ​សត្វ​កណ្តុរ​។

​ការស្រាវជ្រាវ​អាច​ពន្យល់​អំពី​មូលហេតុ​ដែល​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​មី​ឌី​ទែ​រ៉េ​ណេ​ងាយ​នឹង​រស់​នៅ​មាន​អាយុ​វែង និង​មិនសូវមាន​ជំងឺ​បេះដូង​ច្រើន​ដូចជា​អ្នករស់នៅ​តំបន់​អ៊ឺរ៉ុប​ខាងជើង​ឡើយ​។ អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ Hebrew University ក្នុង​តំបន់ Jerusalem បាន​រាយការណ៍​អោយ​ទស្សនា​វ​ដ្តី Chemical & Industry ថា សារធាតុ​ដែល​គេ​ស្គាល់​ថា Flavanones មិន​ត្រឹមតែ​ជួយ​បន្ថយ​កម្រិត​ជា​តិកូ​ឡេ​ស្តេ​រ៉ុល LDL (​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​) ទេ តែ​វា​ក៏​ជួយ​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល HDL (​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ដែរ​)​។

​វា​ត្រូវ​បាន​គេ​ណែនាំ​ថា អ្នក​ដែល​មានកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់អាច​ព្យាយាម​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ជូរ​អោយបាន​ច្រើន ព្រោះ​វា​ជា​ជម្រើស​ដំបូង​សម្រាប់​ប្រើ​ជំនួស​ថ្នាំ​ដូចជា Statins ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង