​សម្រាប់​សំណុំបែបបទ​ភាគច្រើន​បំផុត​នៃ​ជំងឺ​រលាក​សន្លាក់  របប​អាហារ​គឺ​ដើរ​តួនាទី​តិចតួច​បំផុត ឬ គ្មាន​នៅ​ក្នុង​កត្តា​ជំរុញ ឬ លក្ខខ័ណ្ឌ​ដែល​និង​បង្ក​ឱ្យ​ធ្ងន់ធ្ងរ​នោះ​ទេ​។

ទោះជា​យ៉ាងណា​ជាទូទៅ ប្រេង​ត្រី ត្រូវបាន បង្ហាញថា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​របស់​សន្លាក់​។ ជំងឺ​រលាក​សន្លាក់​មួយ​ចំនួន ទទួល​បាន​ប្រយោជន៍​ពី ថ្នាំ​គ្រាប់ អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី (omega 3) ដែល​សំបូរ​នៅក្នុង​ខ្លាញ់ត្រី​។​


​ជំងឺ​រលាក​សន្លាក់ gout គឺជា​ប្រភេទ​ពិសេស​មួយ នៃ​ជំងឺ​រលាក​សន្លាក់ ដែល​វា​ស្តែងចេញ​យ៉ាងច្បាស់​ថា ទាក់ទង​ទៅ​និង​របប​អាហារ​។ អាហារ​ដែល​មាន កម្រិត​ជាតិ​ពួ​រីន​ខ្ពស់ ជាពិសេស​នៅក្នុង សាច់​ក្រហម និង ខ្យង ពួក​វា​អាច​ជា​លក្ខខ័ណ្ឌ​ជំរុញដ៏​អាក្រក់​មួយ​របស់ការរ​លាកស​ន្លា​ក់​។ លើសពីនេះទៅទៀត អាហារ​មួយ​ចំនួន ដែល​មាន​ផ្ទុក​កម្រិត​នៃ​អាស៊ីត​អ៊ុយ​រិច រួមទាំង គ្រឿង​ស្រវឹង (​ជាពិសេស ស្រា​បៀរ ) និង អាហារ​ទាំងឡាយណា​ដែលមាន បរិមាណ​ខ្ពស់​នៃ​ជាតិ​ស្ករ fructose (​ដូចជា ស៊ី​រ៉ូពោត ដែល​បាន​រកឃើញ​នៅក្នុង​ភេសជ្ជៈ )​។ សម្រាប់​អ្នក​ដែលមាន ជំងឺ​ពោះវៀន អាហារ​ដែល​មាន​ផ្ទុក gluten ( ដូចជា​ស្រូវ​សាលី​ជាដើម​) និង​អាច​ធ្វើឱ្យ​ជំងឺ​កាន់​ឈឺ និង កាន់តែ​ធ្ងន់ធ្ងរ​រួមគ្នា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង