ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្នុងគ្រួសាររបស់អ្នក ព្រោះអាចបំផ្លាញគ្រួសាររបស់អ្នកយ៉ាងងាយ។ តើមានអ្វីខ្លះទៅ?  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនគួរចាប់ស្វាមីអ្នកឲ្យនៅជាប់តែជិតខ្លួនអ្នកទេ ព្រោះអាចច្រានគេឲ្យកាន់តែទៅឆ្ងាយពីអ្នក។ ដូចនេះ អ្នកគួរតែប្រើវិធីបង្ហោះខ្លែង ដើម្បីចាប់ចិត្តស្វាមីអ្នកឲ្យជាប់ ដោយមានពេលខ្លះ អ្នកគួរតែទាញខ្សែឲ្យតឹង ពេលខ្លះ អ្នកអាចបន្ធូលខ្សែឲ្យរាងរលុង។
  2. អ្នកមិនគួរដកលុយពីស្វាមីអ្នកអស់ ដោយមិនទុកឲ្យគេមានលុយចាយខ្លះឡើយ។ ការធ្វើបែបនេះ អាចធ្វើឲ្យគេអាប់អោនមុខមាត់ ដោយធ្វើឲ្យគេអាចចាកឆ្ងាយពីអ្នក។ ដូចនេះ អ្នកគួរតែទុកលុយឲ្យគេខ្លះ ព្រោះគេជាមនុស្សប្រុស ដោយត្រូវការចាយលុយពេលចេញក្រៅម្តងៗ។
  3. មិនថាអ្នកមិនចូលចិត្តម្តាយក្មេកអ្នកប៉ុណ្ណាទេ អ្នកគួរតែចេញបារម្ភពីសុខទុក្ខរបស់គាត់ ទើបអាចធ្វើឲ្យស្វាមីអ្នកសប្បាយចិត្ត ព្រោះមានភរិយាដែលចេះមើលថែទាំគ្រួសារបានល្អ ថែមទាំងយកចិត្តទុកដាក់ចំពោះម្តាយគេទៀតផង។
  4. អ្នកមិនគួរលួចឆែតទូរស័ព្ទរបស់ស្វាមីឡើយ ព្រោះបើគេដឹង គេនឹងមិនពេញចិត្តឡើយ។ ដូចនេះ អ្នកគួរតែជឿជាក់ចំពោះគេ ទើបអាចរក្សាមនោសញ្ចេតនាអ្នកបានល្អ។
  5. អ្នកមិនគួរទុកស្វាមីអ្នកជាមេឃរបស់អ្នកឡើយ ដោយខ្លាចគេគ្រប់យ៉ាង។ ពេលដែលអ្នកខ្លាចខ្លាំងពេក នឹងអាចធ្វើឲ្យគេបានដៃ ហើយហ៊ានទៅរកស្រីក្រៅ។ ដូចនេះ អ្នកមិនគួរឲ្យគេមើលដឹងចិត្តអ្នកឡើយ។
  6. អ្នកគួរតែចាំថាអ្នកជាប្រពន្ធរបស់ស្វាមីអ្នក ដោយមិនមែនជាម្តាយរបស់គេឡើយ។ ដូចនេះ មានរឿងខ្លះ អ្នកគួរតែទុកឲ្យស្វាមីអ្នកធ្វើ ដោយមិនគួរធ្វើឲ្យគេគ្រប់រឿងនោះទេ ទើបមិនធ្វើឲ្យគេបានចិត្ត ហើយធ្វើបាបអ្នកវិញ។
  7. ប្រសិនជាអ្នកចង់បារម្ភពីគេ អ្នកគួរតែធ្វើឲ្យគេមើលឃើញ ដោយមិនមែនប្រើការរអ៊ូមកជំនួសទេ ព្រោះការរអ៊ូច្រើន អាចធ្វើឲ្យប្តីអ្នកធុញបាន។ ដូចនេះ គួរតែចៀសពីធ្វើរឿងទាំងឡាយនេះ ដើម្បីអាចការពារគ្រួសារអ្នកបានជាប់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង