Join with Health.com.kh on Telegram

​ការ​ទល់លាមក គឺ​មានន័យ​ផ្សេងៗ​ពីគ្នា​ទៅ​នឹង​មនុស្ស​ផ្សេង​គ្នា​ដែរ​។ សម្រាប់​មនុស្ស​ជាច្រើន​វា​គ្រាន់តែ​មាន​ន័យ​ថា ការ​មិនសូវ​បន្ទោ​របង់ ។

សម្រាប់​អ្នក​ដទៃ​ទៀត ទោះជា​យ៉ាងណា​ការ​ទល់លាមក​មានន័យ​ថា លាមក​រឹង និង​ធ្វើឱ្យមាន​ការលំបាក​ក្នុងការ​បន្ទោ​របង់ (​រាំងស្ទះ​) ឬ មាន​អារម្មណ៍​ដូច​មិនទាន់​បន្ទោរ​បង់អស់ បន្ទាប់​ពី​ចលនា​មួយ​ពោះវៀន​។​

​ប្រសិនបើ អ្នក​មាន​ការ​ទល់​លាក​ម សូម​អ្នក​សាកល្បង​វិធី ដូចខាងក្រោម​៖

  • ផឹកទឹក​ពី​ពីរ​ទៅ​បួន កែវ​បន្ថែម​ទៀត​ទៅលើ កា​រញុំា​ទឹក​ក្នុង​មួយ​ថ្ងៃ​របស់​អ្នក​(​លុះត្រាតែ​អ្នក​បាន​ដាក់​កម្រិត​សារធាតុ​រាវ​របស់​អ្នក​)​។​
  • ព្យាយាម​ញ៉ាំ​របស់​រាវៗ​ក្តៅៗ ជាពិសេស​នៅ​ពេល​ព្រឹក​ព្រលឹម​។​
  • បញ្ចូល​ផ្លែឈើ និង បន្លែ ទៅ​នឹង​របប​អាហារ​របស់​អ្នក​។​
  • បរិភោគ​គ្រាប់​ធញ្ញជាតិ​។​
  • បើ​ចាំបាច់ អាច​ប្រើ​ថ្នាំ​បន្ទន់​លាមក ឬ ថាំ​បញ្ចុះលាមក (​ដូចជា Peri-Colace ឬ Milk of Magnesia )​។ កុំ​ប្រើ​ថ្នាំ​បញ្ចុះលាមក អស់​រយៈពេល​ច្រើនជាង​ពីរ​សប្តាហ៍ ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​៕