​មូលហេតុ​ដែលនាំអោយ​បែកបាក់​ស្នេហា​គ្នា​ដែល​គេ​ជួបប្រទះ​ញឹកញាប់​ជា​គេ​នោះ​គឺ​ការ​ប្រច័ណ្ឌ​។ ការ​ប្រច័ណ្ឌ​ប្រៀប​ដូច​ជា​មេរោគ​ផ្សិត​ក្នុង​ទំនាក់ទំនង​ស្នេហា​គ្រប់​ប្រភេទ​អញ្ចឹង ហើយ​បើសិនជា​មិន​ដោះស្រាយ​វា​អោយបាន​ល្អ​ទេ វា​អាច​នឹង​បំផ្លាញ​ស្នេហា​របស់​អ្នក​បាន​។

ពេលខ្លះ​ដៃគូ​ម្ខាង​នឹង​ព្យាយាម​ផ្តល់នូវ​ភាព​សំខាន់​ដល់​ទំនាក់ទំនង​ស្នេហា​របស់​គេ​។ អ្នកខ្លះ​មិន​បណ្តោយ​អោយ​ដៃគូរ​ខ្លួន​ដើរ​ចេញ​នោះទេ ហើយ​ខ្លះ​ទៀត​ព្យាយាម​គ្រប់គ្រង​រឿង​តូចតាច​ដូចជា​រឿង​សម្លៀក​បំពាក់​របស់​ដៃគូ​ជាដើម​។ ដូច្នេះ​តើ​មាន​អ្វី​អាច​ដោះស្រាយ​ការ​ប្រច័ណ្ឌ​បាន​ទៅ​?

រកមើល​មូលហេតុ​
ការប្រច័​ណ្ធ​ច្រើន​តែ​ផ្តើមចេញ​ពី​ការ​អសន្តិសុខ​របស់​ដៃគូ​ម្ខាង​។ ហេតុផល​មួយ​ចំនួន​គឺថា​៖ ដៃគូ​របស់​អ្នក​យល់ថា ពួកគេ​មិន​គួរ​អោយ​ស្រឡាញ់ ឬ​មិន​កំពុងតែ​ត្រូវបាន​គេ​យកចិត្តទុកដាក់​ដូច​មុន​ទៀត​ទេ​។ យក​ល្អ​គួរតែ​និយាយ​ជាមួយ​ដៃគូ និង​ពិភាក្សា​គ្នា​នូវ​អ្វី​ដែល​ធ្វើអោយ​ការ​ប្រច័ណ្ឌ​ចាប់ផ្តើម​កើតមាន និង​របៀប​បំបាត់​នូវ​អារម្មណ៍​អវិជ្ជមាន​របស់​ពួកគេ​។​

ស្វែង​យល់​នូវ​បញ្ហា​
មិន​ត្រូវ​គិតថា ការ​ប្រច័ណ្ឌ​គឺជា​សញ្ញា​របស់​ដៃគូ​អ្នក​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​អ្នក​ឡើយ​។ ចូរ​ជួយ​ដៃគូ​អោយបាន​យល់​ដឹង​ថា​វា​គឺជា​បញ្ហា​មួយ​។ ការ​ប្រច័ណ្ឌ​ច្រើនតែ​ជា​សញ្ញា​មួយ​នៃ​ភាព​អាត្មានិយម និង​ផ្តោត​សំខាន់​ទៅលើ​អ្វី​ដែល​ពួក​គេ​គួរតែ​និយាយ​។ ការ​ស្តាប់​ដៃគូ និង​ការ​ជម្រុញ​អោយ​គេ​និយាយ​ចេញពី​បេះដូង​នឹង​ជួយ​អោយ​អ្នក​យល់ដឹង​ពី​ឬ​សគល់​នៃ​បញ្ហា​ដែល​ធ្វើអោយ​រឿង​នោះ​ដោះស្រាយ​កាន់តែ​ស្រួល​។​

បង្កើត​លេខ​កូដ​ប្រច័ណ្ឌ​
នេះ​គឺជា​រឿង​មួយ​ថ្មី ហើយ​ប្រហែលជា​ស្តាប់​ទៅ​ដូច​ជា​ប្លែក​បន្តិច​ដែរ ប៉ុន្តែ​វា​គឺជា​រឿង​មួយ​ដែល​មាន​តម្លៃ​ពេល​យក​ទៅ​សាកល្បង​។ ចូរ​យល់ព្រម​នូវ​សញ្ញា​មួយ​ជាមួយ​ដៃគូ​ដែល​អាច​ធ្វើ​បាន​គ្រប់គ្រង​ភាព​ប្រច័ណ្ឌ​កុំ​អោយ​ក្លាយទៅជា​បញ្ហា​បាន​។ វា​អាច​ជា​សញ្ញា​កាយវិការ​ណាមួយ​ដែល​មាន​តែ​អ្នក និង​ដៃគូ​ទេ​ដែល​ដឹង​នោះ​។  វា​អាច​ជា​សញ្ញា​គ្រោះថ្នាក់​មួយ និង​អោយ​ដៃគូ​ដឹង​ថា​ពួកគេ​ត្រូវការ​គាំទ្រ​ពី​អ្នក​។​

ចៀសវាង​ស្និទ្ធស្នាល​ជាមួយ​អ្នក​ដទៃ​ហួសហេតុ​ពេក​
អ្នកខ្លះ​មាន​ភាព​រីករាយ​នឹង​ភាព​ប្រច័ណ្ឌ​របស់​ដៃគូ​ពួកគេ និង​មាន​ចេតនា​ធ្វើ​អោយ​រឿង​នោះ​កើត​មាន​តែ​ម្តង​។ រឿង​នេះ​ប្រហែលជា​ជួយ​អោយមាន​តម្រូវការ​ភ្លាមៗ​ដើម្បី​មាន​ការយកចិត្តទុកដាក់ ប៉ុន្តែ​រយៈពេល​យូរ​ទៅ​វា​នឹង​ធ្វើអោយ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ​។ ចូរ​បញ្ឈប់​នូវ​កាយវិការ​ស្និទ្ធស្នាល​ជ្រុល​ជាមួយ​អ្នក​ដទៃ​ទៅ​។ ចូរ​ចៀសវាង​ការ​ចែចង់ និង​ប្តេជ្ញាចិត្ត​ជា​មួយ​ដៃគូ​។ មិន​ត្រូវ​ប្រងើយ​កន្តើយឬ​ធ្វើឬក​ឈ្លើយ​ជាមួយ​អ្នក​ដទៃ​ទេ ប៉ុន្តែ​ការ​ដែល​ធ្វើ​ច​ឬ​ក​ស្និទ្ធស្នាល​គួរតែមាន​ដែន​កំណត់​ត្រឹម​នាម​ជា​មិត្តភក្តិ​បាន​ហើយ​។​

បើក​ចិត្ត​អោយ​ទូលាយ​ជាមួយ​ដៃគូ​
មិន​ត្រូវ​ព្យាយាម​លាក់បាំង​អ្វីៗ​ទាំង​អស់​ពី​ដៃគូ​ឡើយ​។ ការ​លាក់បាំង​គ្នា​អាច​ធ្វើអោយ​សម្ពាធ​ក្នុង​ទំនាក់ទំនង​ស្នេហា​កាន់តែ​ឆេះ​ឡើង​បាន​។ ចូរ​បើក​ចិត្ត​អោយ​ទូលាយ​ជាមួយ​ដៃគូ និង​ចៀសវាង​ការ​កុហក​អោយបាន​។ ចូរ​បើក​ចិត្ត​អោយ​ទូលាយ​ចំពោះ​អារម្មណ៍​របស់​អ្នក​ដើម្បី​ចៀសវាង​ការឈ្លោះគ្នា និង​អ្វី​ដែល​ខុសៗ​គ្នា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង