ខាងក្រោមនេះ Health.com.kh នឹងបង្ហាញអ្នកពីរបៀបក្នុងការចៀសពីការហើមពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែម៉ាស្សាខ្លះ ទើបអាចធ្វើឲ្យឈាមអ្នកដើរបានស្រួល។ នៅពេលដែលឈាមក្នុងរាងកាយដើរបានស្រួល នោះអ្នកនឹងមិនងាយកើតមានអាការៈហើមនោះទេ។
- អ្នកអាចប្រើទឹកក្តៅអ៊ុនៗដើម្បីត្រាំជើងបាន ព្រោះក្រោយពេលដែលអ្នកត្រាំរួច ឈាមក្នុងរាងកាយអ្នកអាចដើរបានស្រួល។ ដូចនេះ អ្នកនឹងមិនប្រឈមមុខនឹងអាការៈហើមពេលមានផ្ទៃពោះឡើយ។
- អ្នកក៏អាចដើរហាត់ប្រាណតាមសួនច្បារផងដែរ ដោយដើរលេងៗក្នុងសួនច្បារនោះ។ ការដើរហាត់ប្រាណបែបនេះ អាចជួយបំបាត់អាការៈហើមបាន។
- ពេលដែលអ្នកគេង អ្នកអាចយកខ្នើយទ្រក្រោមជើងអ្នកបាន ដើម្បីឲ្យឈាមអាចហូរចុះឡើយ ទើបមិនធ្វើឲ្យអ្នកកើតមានអាការៈហើម ថែមទាំងអាចធ្វើឲ្យអ្នកគេងលក់ស្រួលទៀតផង។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីការពារអាការៈដែលហើម៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)