ផ្លែស្វាយស្រស់ៗគឺជាផ្លែឈើដែលស្ត្រីមានផ្ទៃពោះពេញនិយមជាងគេ។ សំណួរគឺថា ហេតុអ្វីបានជាស្វាយខ្ចីគឺជាផ្លែឈើធ្វើអោយមនុស្សយើងស្រក់ទឹកមាត់ ហើយវាច្រើនតែកើតមានលើស្ត្រីមានផ្ទៃពោះតែម្តង។ រស់ជាតិជូរៗគឺអ្វីដែលធ្វើអោយញៀន ជាពិសេសនៅពេលស្ត្រីមានផ្ទៃពោះក្អួតចង្អោរ។

ស្វាយយមិនត្រឹមតែធ្វើអោយមនុស្សយើងស្រក់ទឹកមាត់ទេ តែមានរឿងច្រើនណាស់ដែលផ្លែស្វាយខ្ចីមានប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះ។
ជួយអោយប្រព័ន្ធភាពស៊ាំស្ត្រីមានផ្ទៃពោះរឹងមាំ
ការថែរក្សាសុខភាពស្ត្រីមានផ្ទៃពោះគឺជារឿងសំខាន់បំផុត។ ចំណែកឯងការទទួលបានអត្ថប្រយោជន៍ពីវីតាមីនក៏ជារឿងល្អសម្រាប់ស្ត្រីមានផ្ទៃពោះដែរ។ គ្រូពេទ្យច្រើនតែណែនាំថា ក្នុងនាមជាម្តាយគេបែបនេះគួរតែញ៉ាំអាហារណាដែលមានជីវជាតិខ្ពស់។ ស្វាយខ្ចីមានប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះនោះត្រង់ថាវាផ្តល់នូវប្រព័ន្ធភាពស៊ាំបន្ថែមដល់ពួកគេ។
ផ្លែស្វាយផ្ទុកទៅដោយវីតាមីន C ដែលជាហេតុផលមួយធ្វើអោយស្វាយខ្ចីៗមានប្រយោជន៍កាន់តែខ្លាំងដល់ស្ត្រីមានផ្ទៃពោះ។ ដូចដែលយើងធ្លាប់ដឹងហើយថា វីតាមីន C មានលក្ខណៈសម្បត្តិល្អបំផុតសម្រាប់ជួយអោយប្រព័ន្ធភាពស៊ាំមានសុខភាពល្អ ដូច្នេះវាអាចជួយបង្ការជំងឺបានកាន់តែច្រើនផងដែរ។ វីតាមីន C ក៏ជួយអោយរាងកាយអាចយកឈ្នះនឹងការរលាកបានដែរ។
ស្ត្រីដែលមានផ្ទៃពោះត្រូវបានគេណែនាំអោយទទួលទាហអាហារដែលផ្ទុកទៅដោយវីតាមីន C ដើម្បីអាចជួយបឺតស្រូបជាតិកាល់ស្យូមដែលមានតួនាទីបង្កើតឆ្អឹង និងធ្មេញរបស់ទារកក្នុងផ្ទៃ។ អត្ថប្រយោជន៍ផ្សេងៗទៀតរបស់ស្វាយខ្ចីគឺជួយអោយរាងកាយបង្កើតបានជាកោសិការថ្មីៗ និងជួយបឺតស្រូបជាតិដែក ដែលជាសារធាតុដ៏មានប្រយោជន៍បំផុតសម្រាប់បង្កើតគ្រាប់ឈាមក្រហម ដូច្នេះស្ត្រីមានផ្ទៃពោះនឹងចៀសផុតពីបញ្ហាស្លេកស្លាំង ឬខ្វះគ្រាប់ឈាមបាន។
យកឈ្នះការចាញ់កូន
ទោះបីជាមិនមានការសិក្សាច្រើនបញ្ជាក់អំពីតអត្ថប្រយោជន៍របស់ផ្លែស្វាយក្នុងការជួយជម្នះភាពចាញ់កូនក៏ដោយ ក៏ស្ត្រីមានផ្ទៃពោះវ័យក្មេងជាច្រើនដែលនៅតែជ្រើសរើសផ្លែស្វាយមកទទួលទានដើម្បីបំបាត់អាការៈក្អួតចង្អោររបស់ពួកគេនៅត្រីមាសដំបូងដែរ។
ក្នុងផ្លែស្វាយក៏ផ្ទុកទៅដោយវីតាមីន B6ដែរ។ ក្រៅពីមានប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំ រាងកាយក៏នឹងត្រូវការវីតាមីនដើម្បីជួយកាត់បន្ថយវីតាមីនដែរ។ ដោយសារតែហេតុផលនេះហើយ ទើបស្ត្រីមានផ្ទៃពោះវ័យក្មេងដែលឧស្សាហ៍ក្អួតនោះអាចប្រើប្រាស់ផ្លែស្វាយដើម្បីបញ្ឈប់បញ្ហានេះបាន។
យកឈ្នះការទល់លាមក
ការទល់លាមកគឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយលើស្ត្រីមានផ្ទៃពោះវ័យក្មេង។ ជាទូទៅ បញ្ហាបែបនេះមិនមានអ្វីជាធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែអ្នកខ្លះក៏មានបញ្ហាមិនស្រួលក្នុងពោះដែរ។ ការដែលគ្មានផាសុខភាពក្នុងពោះ មានពេលខ្លះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ ដូច្នេះវាច្រើនតែធ្វើអោយម្តាយមានបញ្ហាសរសៃប្រសាទ។
អត្ថប្រយោជន៍របស់ផ្លែស្វាយចំពោះការទល់លាមកគឺដោយសារតែជាតិសរសៃរបស់វា។ ផ្លែស្វាយសម្បូរទៅដោយជាតិសរសៃណាស់សម្រាប់ជួយអោយរាងកាយអាចរំលាយអាហារបានយ៉ាងល្អ។
លើសពីនេះទៅទៀត អង់ស៊ីមដែលមានក្នុងផ្លែស្វាយក៏មានប្រយោជន៍ដល់សុខភាពរំលាយអាហារដែរ៕