ការជក់បារីលើសពី១០ដើមក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការរលូតកូន និងការស្រាវជ្រាវមួយចំនួនបានក៏បានបង្ហាញថា ហានិភ័យនៃការរលូតកូនបានកើនឡើងជាមួយនឹងការជក់បារីអំឡុងពេលមានកូន។

កត្តាដទៃទៀត ដូចជាការផឹកស្រា, គ្រុនក្តៅ, ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីតជុំវិញពេលនៃការកាច់សំបុករបស់អំប្រីយ៉ុង និងការប្រើប្រាស់កាហ្វេអ៊ីន សុទ្ធតែបង្កើនហានិភ័យនៃការរលូត ទោះបីជាការស្រាវជ្រាវជាច្រើនចាំបាច់ត្រូវការការបញ្ជាក់អោយច្បាស់លាស់ពីហានិភ័យដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកត្តាទាំងនោះ។ ប្រាកដណាស់, ការផឹកស្រា គឺមានសារធាតុគីមីដែលអាចធ្វើអោយខូចខាតដល់ការវិវត្តនៃទារក៕